Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនគ្រោងសាងសង់អាគារឈើខ្ពស់បំផុតក្នុងពិភពលោក កំពស់ ៧០ជាន់

spot_img

ក្រុមហ៊ុនជប៉ុន Sumitomo Forestry គ្រោងនឹងសាងសង់អាគារឈើខ្ពស់បំផុតលើពិភពលោក ដើម្បីរំលឹកខួបទី ៣៥០ នៃការបង្កើតក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។ គំរោងសាងសង់អាគារឈើ កំពស់ ៧០ជាន់នេះអាចនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០៤១។

បើតាមក្រុមហ៊ុនបានឲ្យដឹងថា ការសាងសង់អាគារឈើនោះ នឹងត្រូវប្រើប្រាស់ដែកតែ ១០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ គឺនឹងត្រូវប្រើប្រាស់ឈើចំនួន ១៨០.០០០ម៉ែត្រគួប ដែលនឹងអាចគ្រប់គ្រាន់ក្នុងការសង់ផ្ទះបាន ៨.០០០ផ្ទះ ព្រមទាំងមានដើមឈើនៅមុខរានហាល នៃជាន់នីមួយៗ។

គំរោងដ៏អស្ចារ្យនេះនឹងមានតម្លៃ ៤,០២ពាន់លានដុល្លា ដែលតម្លៃនេះស្មើនឹង ២ដងនៃការសាងសង់អាការធម្មតា។ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា ខ្លួនរំពឹងថា តម្លៃអាចនឹងធ្លាក់ចុះមុនពេលវាសាងសង់រួចរាល់ ដោយសារតែការរីកចំរើននៃបច្ចេកវិទ្យា។

សូមបញ្ជាក់ថា បច្ចុប្បន្នអាគារឈើ មួយខ្នងកំពស់ ១៨ជាន់នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា គឺជាអាគារឈើខ្ពស់បំផុតក្នុងពិភពលោក។ វាជាកន្លែងសិស្សសកលវិទ្យាល័យស្នាក់នៅ៕ សុភ័ក្ត្រ

អាគារឈើខ្ពស់បំផុតបច្ចុប្បន្ន នៅទីក្រុង Vancouver ប្រទេសកាណាដា

spot_img
×