Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអេស៊ីលីដា ទទួលបានកំណើនចំណាក់ថ្នាក់ឥណទាន ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ

spot_img

ធនាគារអេស៊ីលីដាទទួលការដំឡើង ចំណាត់ថ្នាក់ Stand-Alone Credit Profile(SACP)ពីកម្រិត«bb-»ទៅកម្រិត«bb»ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings ។ នេះបើយោងតាមប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាថ្លែងថា ធនាគារអេស៊ីលីដាបានទទួលការដំឡើងចំណាត់ថ្នាក់ The stand-alone credit profile កម្រិត «bb-» ទៅកម្រិត « bb» ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ standard &Poor’s (S&P) GlobalRatings »
លោកថា ការដំឡើងចំណាត់ថ្នាក់ (SACP) ពីកម្រិត bb-* ទៅកម្រិត “bb ដល់ធនាគារអេស៊ីលីដាដោយមូលហេតុចម្បង ៗ ដូចជា ធនាគាររក្សាបាននូវទ្រព្យសកម្មចម្រុះ ការគ្រប់គ្រងដោយការ ប្រុងប្រយ័ត្ន គិតគូរនូវរាល់ហានិភ័យពាក់ព័ន្ធជាមូលដ្ឋានសម្រាប់ការ លូត លាស់ និងមានមូលធនភាវូបនីយកម្មរឹងមាំ។

លោកប្រធាននាយកប្រតិបត្តិបានគូសបញ្ជាក់ថា៖«កត្តាទាំងអស់នេះឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃបណ្តាញធុរកិច្ចរបស់ធនាគារអេស៊ីលីដាដោយរក្សាបាននូវចំណូលប្រកបដោយចីរភាព ដោយមិនមានផលប៉ះពាល់»។ ទស្សនវិស័យស្ថិរភាពដែលបង្ហាញនៅក្នុងចំណាត់ថ្នាក់នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃហិរញ្ញវត្ថុជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ដើម្បីស្ថិរភាពនៃដំណើរការអាជីវកម្ម៕
រក្សាសិទ្ធិដោយ៖CEN

 

spot_img
×