Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមសោកស្តាយផង! សល់ប៉ុន្មានថ្ងៃទៀតបានមកខ្មែរជួបជុំគ្រួសារ តែអកុសល ពលការិនីខ្មែរម្នាក់នៅកូរ៉េ បានស្លាប់នៅក្នុងបន្ទប់ ដោយសារតែ…

spot_img

នេះជាដំណឹងដ៏គួរឲ្យសោកស្តាយ និងសង្វេគខ្លាំងណាស់ ខណៈដែលបានដឹងថា ពលការិនីខ្មែរម្នាក់នៅកូរ៉េ បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារដាច់ម៉ាស៊ីនកំដៅ ខណៈអាកាសធាតុកំពុងត្រជាក់ខ្លាំងបំផុត។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Zeii Pov Łøvėły ដែលក៏ជាពលករខ្មែរនៅកូរ៉េ បានបង្ហោះឲ្យដឹងថា៖ «បងទទួលយកអត់បានទេ មិនគួរណាអូនអាយុខ្លីអ៊ីចឹងសោះ ថ្ងៃសុក្រនិយាយគ្នាសើចធម្មតាសោះ ឥឡូវអូនទៅចោលចែហើយ គាត់គាំងបេះដូងយប់មិញ ដោយសារដាច់ម៉ាស៊ីនកំដៅ ខែ1ថ្ងៃ10 អូនចប់អាណាត្តិទៅខ្មែរហើយ មិនគួរណាអូនដាច់ចិត្តទៅបែបនេះទេ ខ្ញុំទទួលយកមិនបានឡើយ»។

តែយ៉ាងណា ម្ចាស់គណនីខាងលើពុំបានបញ្ជាក់ឈ្មោះឲ្យបានដឹងនោះទេ ដោយគ្រាន់តែបានឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ «ក្រមុំ កសិកម្ម» ហើយគេក៏បានស្គាល់ថាពលការិនីរងគ្រោះជាអ្នកខេត្តតាកែវ នៅស្រុកគីរីវង់។

ជាមួយដំណឹងមានស្រ្តីស្លាប់នៅកូរ៉េជាលើកទី១នេះផងដែរ ឃើញថាមានបងប្អូនខ្មែរជាច្រើនបានសម្តែងនូវទុក្ខដ៏ក្រៀមក្រំថា «សូមចូលរួមរំលែកទុក្ខផង ជួបគាត់នៅហាងខ្មែរ 수원 ថ្ងៃ មុនសោះ ឥឡូវគាត់ស្លាប់បាត់, គាត់លេងTik Tok ឃេីញសប្បាយរហូតមិនគួរយ៉ាងនេះសេាះ ជិតបានជួបជុំបងប្អូនហើយបែរអ៊ីចឹងទៅវិញ វាសនាជីវិតមើលមិនឃើញ»។

ខណៈអ្នកខ្លះទៀត ក៏បានចែករំលែកបទពិសោធន៍នៅកូរ៉េឲ្យដឹងថា «ឲ្យតែដល់ខែត្រជាក់ លំបាកណាស់ សូម្បីតែទឹកដាំបាយ ក៏អត់មានដែរកកអស់ហើយ, ប្រហែលមកពីសុខភាពគាត់ខ្សោយផង ហើយត្រូវខែត្រជាក់ទៀត ថែមទាំងដាច់ភ្លើងកំដៅចឹង គឺពិតជាពិបាកទ្រាំណាស់ ខ្ញុំធ្លាប់ដល់ខែត្រជាក់ ហើយពេលដាច់ភ្លើងកំដៅម្តងៗ ទ្រាំសឹងអត់បានដូចគ្នា អាណិតគាត់ណាស់, ម៉ាស៉ីនចំហាយទឹក 3300ml តម្លៃតែ18000វ៉ុនទេ បងប្អូន ថែរក្សាសុខភាពផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

 

spot_img
×