Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​បញ្ចប់​គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​នៅ​បំណាច់​ឆ្នាំ​២០២០

spot_img

​សៀមរាប​៖​សំណង់​ប្រាសាទ​កណ្តាល​ស្រះស្រង់ ដែល​ដំណើរការ​ជួសជុល​អស់​រយៈពេល​៩​ខែ​កន្លងមក ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ​។​

​កញ្ញា ម៉េង សុវណ្ណ​លី​លីន បុគ្គលិក​បច្ចេកទេស​នៃ​គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​មកពី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារ​កំពុង​រៀប​ថ្មភក់​រួត​ទី​៧​និង​ទី​៨​នៃ​ប្រាសាទ​បង្ហើយ និង​ការរៀបចំ​កូន​ទំនប់​ដើម្បី​ទប់​ជើងទេរ​ដែល​ធ្វើ​ពី​ដីឥដ្ឋ​ជុំវិញ​គ្រឹះ​ប្រាសាទ​ការពារ​ពេល​បញ្ចូល​ទឹក​វិញ មិន​ធ្វើឱ្យ​ដីឥដ្ឋ​រលុះ​។​

​អ្នកជំនាញ​រូបនេះ​ក៏​បន្ថែម​ដែរ​ថា រូបរាង​ប្រាសាទ​កណ្តាល​ស្រះស្រង់​មាន​រាងដូចជា​ចេតិយ​មួយ សង់​នៅលើ​ខឿន​ថ្មបាយក្រៀម​និង​លាយ​ថ្មភក់​ចំនួន​៨​រួត​។ នេះ​ជា​សំណង់​មួយ​ដែលមាន​លក្ខណៈ​ប្លែក​គេ​នៅក្នុង​តំបន់​អង្គរ​។

​ក្នុងនោះដែរ កញ្ញា លី​លីន ក៏បាន​ឱ្យដឹងថា ក្រោយ​ការជួសជុល​តួ​ប្រាសាទ​និង​បិទ​ទំនប់​ជើងទេរ​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើកទឹក​បញ្ចូល​វិញ​។ ដើម្បី​ធានា​សុវត្ថិភាព​ប្រាសាទ​ពេល​ក្រោយពេល​បញ្ចូល​ទឹក គឺ​ក្រុមការងារ​បានរៀបចំ​គ្រឹះ​យ៉ាង​ពិសេស​ដោយ​ប្រើ​ថ្មបាយក្រៀម​ទាំងអស់​នៅ​ខាងក្នុង ប្រើ​ដែក​ទាម​ថ្ពក់​ភ្ជាប់​រចនា​សម្ពន្ធ​ថ្មបាយក្រៀម​មួយៗ​ឱ្យ​ជាប់​មាំ​បានល្អ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×