Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម ណែ​នាំឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន បន្ត​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ និង​បែងចែក​ប្រគល់​ភារកិច្ច​ដល់​មន្ត្រីរាជកា​រ​គ្រប់ៗ​រូប​ឱ្យ​ស្របតាម​សមត្ថភាព​

spot_img

​ប៉ៃលិន​៖ សម្ដេច​ក្រឡាហោម​ស ខេង បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន បន្ត​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ និង​ខិតខំ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី នៅតាម​អង្គភាព​នីមួយៗ និង​បែងចែក​ប្រគល់​ភារកិច្ច​ដល់​មន្ត្រីរាជកា​រ​គ្រប់ៗ​រូប​ឱ្យ​ស្របតាម​សមត្ថភាព មុខជំនាញ និង​ស្របតាម​តួនាទី ភារកិច្ច​នៃ​អង្គភាព​ដែល​មន្ត្រី​ទាំងនោះ​កំពុង​បំពេញការងារ សំដៅ​រួមគ្នា លើកកម្ពស់​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​នៃ​អង្គភាព​នីមួយៗ ដោយ​តម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ ។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ប្រារព្ធ​នៅ​សាលាខេត្ត​ប៉ៃលិន ។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលខេត្ត​ប៉ៃលិន​នាឱកាស​នេះ បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការណ៍​សុវត្ថិភាព​ការពារ​ជំងឺ​កូ​វីដ​១៩ រួមមាន​ការរក្សា​គម្លាត​សុវត្ថិភាព​, ពាក់​ម៉ាស់​, វាស់​កំដៅ និង​លាងដៃ​ដោយ​ទឹក​អាល់កុល ។

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ត្រៀម​អញ្ជើញ​ទៅកាន់​មុខតំណែង​នៅ​ក្រសួងមហាផ្ទៃ​បានធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច ព្រមទាំង​អង្គពិធី​អំពី​វឌ្ឍនភាព​នៃ​ការថែរក្សា​សុខសន្តិភាព ការផ្ដល់​សេវាសាធារណៈ ការថែរក្សា​សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​នៅក្នុង​ខេត្ត ។​

​លោកជំទាវ បាន ស្រីមុំ អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ក៏បាន​អញ្ជើញ​ប្ដេជ្ញាចិត្ត​ខិតខំ​បំរើ​ជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ប៉ៃលិន​ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព ពិ​សេ​សេស​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឱ្យមាន​ការរីកចំរើន​គ្រប់​វិស័យ នៅក្នុង​នឹង​បរិបទ​ថ្មី​នៃ​ការ​ប្រឈម​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា និង​មតិ​ណែនាំ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្ត​ប៉ៃលិន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ខិតខំ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យ​សម្រេចបាន​សមិទ្ធផល​លើ​គ្រប់​វិស័យ និង​បាន​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មិនឱ្យ​មានការ​ចម្លង​ជំងឺ​នេះ​ក្នុង​សហគមន៍ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ។

​សម្ដេច​ក៏បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម ផាន់ ចាន់​ធុល ដែល​បាន​ខិតខំ​សម្របសម្រួល​ដឹកនាំ​អភិវឌ្ឍន៍ ខេត្ត​ប៉ៃលិន ឱ្យសម្រេចបាន​សមិទ្ធផល​នានា​ជាច្រើន និង​បាន​ចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម សំណើ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ក្នុងពេលដែល​ឯកឧត្តម​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន នាពេល​កន្លងមក ។

​ជាមួយគ្នានេះ សម្ដេច​ក៏បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកជំទាវ បាន ស្រីមុំ ដែល​ត្រូវបានតែងតាំង​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន​នាពេលនេះ និង​សង្ឃឹម​ជឿជាក់ថា​លោកជំទាវ​អភិបាលខេត្ត​ថ្មី​នឹង​ប្រើប្រាស់​សមត្ថភាព និង​បទពិសោធន៍​ក្នុងការ​ដឹកនាំ ដើម្បី​រួមគ្នា​បន្ត​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ។

​សម្ដេច​បានស្នើ​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​នានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ផ្តល់​ការគាំទ្រ​ដល់​លោកជំទាវ បាន ស្រីមុំ ដើម្បី​បន្ត​រួមគ្នា​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ខិតខំ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តទៀត ។

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍​គូសបញ្ជាក់​អំពី​ភាពចាំបាច់​នៃ​ការប្រមូលផ្ដុំ​កម្លាំង​ផ្ដោតលើ​កិច្ចការ​អាទិភាព​មួយចំនួន ដូចជា ការបន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ​, អំពី​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​, ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​, អំពី​ការផ្តល់​សេវាសាធារណៈ និង​ការបន្ត​អនុវត្ត​វិធានការ​នានា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​នានា បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​រំលឹក​ជូន​អង្គពិធី​អំពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​កម្រិត​សហគមន៍​នៅ​ខេត្ត​សាមុត​សា​ខន​ប្រទេស​ថៃ​ជាង​៥០០​ករណី​ក្នុង​មួយថ្ងៃ​ដែលជា​ករណី​កើនឡើង​ដ៏​គំហុក និង​កំពុង​បន្ត​ឆ្លង​ក្នុង​សហគមន៍​នៅ​ទីក្រុង​បាងកក និង​បាន​មានប្រសាសន៍ថា​ខេត្ត​ប៉ៃលិន​ដែលជា​ប់​ព្រំដែន​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​តាម​ការណែនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​មុននឹង​បញ្ចប់​សម្ដេច​បាន​មានប្រសាសន៍​បន្ថែម​អំពី​ការពង្រឹង​របៀបរបប​ការងារ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ដោយ​សម្ដេច​បាន​ណែនាំ​ឱ្យ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង បង្កើន​ការប្រាស្រ័យ​ទាក់ទង ពង្រឹង​របៀបរបប​ធ្វើ​ការងារ និង​រួម​សហការគ្នា​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បានល្អ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×