Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដាក់​វិធានការ​ការពារ​ការចម្លង​បន្ត ពី​ការផ្ទុះ​ការឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានចេញ​សេចក្តីណែនាំ ពី​វិធានការ​ការពារ​ការចម្លង​បន្ត ពី​ការផ្ទុះ​ការឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ ក្នុងពេល​ថ្មីៗ​នេះ​។ យោងតាម​សេចក្តីណែនាំ​បន្ទាន់ របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ស្តីពី​ការការពារ​ការចម្លង​បន្ត ពី​ការផ្ទុះ​នូវ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ ក្នុងពេល​ថ្មីៗ​នេះ​។

​ដើម្បី​ការពារ​ការចម្លង​បន្ត​ពី​ការផ្ទុះ​ឡើង​នូវ​វីរុស​កូ​វីដ​-១៩ ដែល​បាន​កើតឡើង​ខាងលើនេះ នាំ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ធ្វើ​ការណែនាំ​ដល់​នាយ​ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ ជាពិសេស​ច្រកទ្វារ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដូចតទៅ​៖

១-​ត្រូវ​បន្ត​រួមសហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​ក្រសួងសុខាភិបាល​ធ្វើការ​ត្រួតពិនិត្យ ជាពិសេស​ដំណើរ​ចូល​របស់​ភ្ញៀវ​បរទេស និង​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​មកពី​ប្រទេស​ថៃ ឱ្យបាន​ហ្មត់ចត់ ដោយ​តម្រូវឱ្យ​ពួកគាត់​ធ្វើការ​ធ្វើ​ចិត្ត​ឡី​ស័ក​ត្រឹមត្រូវ​តាម​ការកំណត់​។

២-​យកចិត្តទុកដាក់​គ្រប់គ្រង និង​ល្បាត​ត្រួតពិនិត្យ​ស្លាប​ឆ្វេង ស្លាប​ស្តាំ ក្នុង​ដែន​សមត្ថកិច្ច​ច្រកទ្វារ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​ឃាត់​អ្នកដំណើរ​ចូល ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ពី​ប្រទេស​ថៃ ដើម្បី​យកមក​ប្រគល់ឱ្យ​មន្ត្រី​ភ្នាក់ងារ​សុខាភិបាល ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ហ្មត់ចត់​។

៣-​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​ណែនាំ ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​ឲ្យ​យកចិត្តទុកដាក់រ​ក្សាគ​ម្លា​ត​បុគ្គល រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ដែល និង ប្រុងប្រយ័ត្ន​ការឆ្លង​ពី​អ្នកដំណើរ​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×