Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិនគួរ​ឲ្យ​ជឿ​! ខណៈ​ឃើញ​ខ្លារខិន និង​មេគោ បែរ​បង្ហាញ​ភាពស្និទ្ធស្នាល​ប្រៀប​ដូច​ម្តាយ​និង​កូន តែ​មូលហេតុ​គឺ​ដោយសារ​….

spot_img

​នេះ​ជា​រឿង​ដ៏​មិន​នឹកស្មាន​មួយ និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ខណៈដែល​បានឃើញ​មេគោ​១​ក្បាល និង​សត្វ​ខ្លារខិន​១​ក្បាល បាន​ក្លាយជា​មិត្តភាព​ដ៏​ស្អិតរ​មួ​ត​នឹង​គ្នា ប្រៀប​ដូច​ម្តាយ​និង​កូន​។​

​រឿងនេះ​បង្ក​ការចាប់អារម្មណ៍ គឺ​នៅពេល​គ្រួសារ​មួយ​នៅ​ភូមិ Antoli រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ដែលជា​ម្ចាស់​មេគោ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​រកឃើញ​ខ្លារខិន​១​ក្បាល បានចាប់ផ្តើម​មកជួប​ជាមួយ​មេគោ​របស់​ពួកគេ នៅ​យប់​មួយ ហើយ​ពុំ​ធ្វើការ​វាយប្រហារ តែ​បែរជា​បង្ហាញ​ភាពស្និទ្ធស្នាល​ទៅវិញ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​ខ្លារខិន​នេះ វា​បានបង្ហាញ​ភាពស្និទ្ធស្នាល​តែ​ជាមួយ​មេគោ​ប៉ុណ្ណោះ ចំណែក​គោ​២​ក្បាល​ដទៃទៀត វា​ពុំ​អើពើ​ជាមួយ​នោះឡើយ​។ នៅពេល​ពួកវា​ជួបគ្នា ខ្លារខិន​ពុំ​បង្ក​ឲ្យ​មេគោ​មានការ​ភ័យខ្លាច​នោះទេ និង​ផ្ទុយទៅវិញ ពួកវា​ទាំងពីរ​បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។​

​ម្ចាស់​គោ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លារខិន​នេះ ពុំបាន​មកលេង​មេគោ​នៅពេល​ថ្ងៃ​ទេ ប៉ុន្តែ វា​តែងមាន​ទម្លាប់​ចូល​មកជួប​រៀងរាល់​យ​ប់ នៅ​ចន្លោះ​ម៉ោង ៩ និង ៣០ នាទី និង​ម៉ោង ១១ កណ្តាលអធ្រាត្រ​។

​ប៉ុន្តែ ម្ចាស់​គោ​ក៏បាន​បង្ហាញ​ពី​ចម្ងល់​ថា «​ខ្ញុំ​មិន​អាចយ​ល់ពី​មូល​ហេតុដែល​ខ្លារខិន​បាន​ជួប​គោ​ជាប្រចាំ និង​មាន​អាកប្បកិរិយា​មិនត្រូវ​បាន​មនុស្ស​ជឿ​បែបនេះ​។ វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​ខ្ញុំ ព្រោះថា​ហេតុអ្វី​បានជា​មេគោ​មួយ​ទទួលយក​សត្រូវ​របស់​វា ហើយ​វា​ស្រឡាញ់​ខ្លា​ដូច​កូន​របស់​វា​អ៊ីចឹង​”»​។​

​តែ​យ៉ាងណា បើតាម​គេហទំព័រ On Forest បាន​ចុះផ្សាយ​ឲ្យ​ដឹងថា តាមរយៈ​បណ្តាញ​សង្គម​ជាច្រើន​បាន​អះអាងថា ម្តាយ​របស់​ខ្លារខិន​នោះ ត្រូវបាន​សម្លាប់​នៅពេល​វា​មាន​អាយុ ២០ ថ្ងៃ ហើយ​មេគោ​ក៏បានផ្តល់​ទឹកដោះ​ដល់​វា និង​ផ្តល់​ភាពកក់ក្តៅ​ប្រៀប​ដូច​កូន​របស់​វា​អ៊ីចឹង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×