Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រាប់​អ្នក​ចូលចិត្ត​បង្ហោះ​ម៉ូតូ លេង​បំពង់​ស៊ី​ម៉ាំង​ឮៗ ប្រញាប់​ឡើង​នៅសល់​ប្លង់​ច្រើនណាស់ (​វីដេអូ​)

spot_img

​ករណី​ក្រុម​ក្មេង​ទំនើង​លេង​បំពង់​ស៊ី​ម៉ាំង​លាន់ឮ​បង្ក​ការរំខាន និង​ក៏​ដូច​បង្ហោះ​ម៉ូតូ បើទោះជា​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​យ៉ាងណា ក៏​ហាក់ដូច​ទង្វើ​ដ៏​ព្រហើន​នេះ នៅតែ​បន្ត​កើតឡើង​នៅលើ​ដងផ្លូវ ដែល​តែងតែ​ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រៀវ​បុក​ពោះ ដោយសារ​បារម្ភ​ខ្លាច​ក្រុមស្ទាវ​ទាំងនោះ​ភ្លាត់ស្នៀត ដួល​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ដល់​ពួកគាត់​។​

​ដូចដែល​បងប្អូន​ប្រិយមិត្ត​ជាច្រើន បានឃើញ​រួចហើយ ក្រោយ​ធ្វើការ​បង្ក្រាប​ទាំងពីរ​ករណីនេះ សមត្ថកិច្ច​តែង​ធ្វើការ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ តាមរយៈ​ការ​រោទិ៍​ម៉ូតូ​ឲ្យ​ឱន​ស្តាប់​ថា​តើ​ពិ​រោះ​ប៉ុណ្ណា និង​ដោះកង់​មុខជា​ដើម មុនពេល​ធ្វើការ​អប់រំ​។​

​ដោយឡែក​ករណី​ថ្មី​មួយ​នេះ បានធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ការ​សាទរ​ជាខ្លាំង នៅពេល​បានឃើញ​សមត្ថកិច្ច​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុម​បង្ហោះ​ម៉ូតូ​នៅ​កន្លែង​កម្សាន្ត​បឹង​វឺ​រី តាមរយៈ​ការផ្តល់​ការងារ​ឲ្យ​ធ្វើ​ចាំង​ជម្រះ​ស្មៅ និង​ដាំ​បន្លែ នៅក្នុង​សួន​កង​អន្តរាគមន៍​មួយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×