Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​សំបក​កង់ឡាន​១​គ្រឿង បើក​ឡើង​ខឿន​រួច​រ៉េ​ចង្កូត​ទៅ​កៀរ​រឺ​ម៉ក បណ្ដាល​ឲ្យ​មាន​មនុស្ស​ចំនួន​៧​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​១​គ្រឿង ខ្វះ​ការប្រុងប្រយ័ត្ន​ក៏បាន​រេ​ចង្កូត​ទៅ​ឡើងលើ​ខឿន​ទ្រូងផ្លូវ ហើយ​ជ្រុល​ទៅ​កៀរ​នឹង​រឺ​ម៉ក​ដែល​បើក​ដឹក​កម្មករ នៅខាងមុខ​បណ្ដាល​ឲ្យ​ធ្លាក់​ប្រឡាយ​ក្រឡាប់ ទាំង​រ៉ឺម៉ក​ទាំង​រថយន្ត​ខ្ទាត​សំបក​កង់ឡាន​ចេញ​ពេញ​កន្លែង​ចិញ្ចឹម​ត្រី ហើយ​បង្ក​ឲ្យ​មាន​មនុស្ស​ចំនួន​៧​នាក់ រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ ២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទល់មុខ​នឹង​ភូមិ​ឌួង ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ពៅ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​ដែល​នៅនឹងកន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ណ៍ គេ​បានឃើញ​រ៉ឺម៉ក​នឹង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំ ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​3-B 8190 បើកបរ​ស្រប់​ទិសដៅ​គ្នា​ជាមួយនឹង​រ៉ឺម៉ក ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​ទៅ​ឡើងលើ​ខឿន​ទ្រូងផ្លូវ​ហើយ​ជ្រុល​ទៅ​កៀរ​និង​រ៉ឺម៉ក​ប​ណ្ដោ​ល ឲ្យ​ធ្លាក់​ទៅក្នុង​ប្រឡាយ​ខ្ទៀត​កង់ឡាន ចេញពី​រថយន្ត​ពាសពេញ​ក្នុង​ទឹក​កន្លែង​ចិញ្ចឹម​ត្រី និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៧ នាក់​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ចុះមក​ដល់​ដើម្បី​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ក៏​ជាមួយនិង​រ៉ឺម៉ក​ជនរងគ្រោះ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​ហេង​វុត្ថា​

spot_img
×