Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​អញ្ជើញ​២​នាក់ ប្តី ប្រពន្ធ (​លោក​គង់ រ៉ៃ​យ៉ា និង​ភរិយា​)​ដែល​ត្រឡប់​មិ​ពី​ប្រទេស​ថៃ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយពី​គេចវេស​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ អនុវត្តតាម​ការណែនាំ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​អញ្ជើញ​បុរស​និង​ស្ត្រី​ម្នាក់ ដែលជា​ប្តី​ប្រពន្ធ​នឹង​គ្នា ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចាក់អង្រែ ដើម្បី​រក​មេរោគ​កូ​វីត​-១៩ ជៀសវាង​ការចម្លង​មក​ក្នុង​សហគមន៍​ក្រោយពី​២​នាក់​ប្តី​ប្រពន្ធ​១​គូរ​នេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយ​មិនបាន​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ និង​មិន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​។​

ក្រុមការងារ​បាន​ចុះ​អនុវត្ត​ការងារ​នេះ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២០​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ក្នុងឱកាស​នោះ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា មាន​បុរស​ខាងលើនេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ផ្ទះ​នៅក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​នោះ ព្រមទាំង​ទទួលបាន ការណែនាំ​ផ្ទា​ល់ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ចុះមក​អញ្ជើញ លោក​គង់ រ៉ៃ​យ៉ា និង​ភរិយា​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ចាក់អង្រែ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក​មេរោគ​កូ​វីត​-១៩ ជៀសវាង​ការចម្លង​មក​ក្នុង​សហគមន៍​។

លោក​អភិបាលរង​បាន​បន្តទៀតថា​៖ មិនមែន​តែ​ពេលនេះ​ទេ ជាទូទៅ​ឲ្យ​តែ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មកពី​ក្រៅប្រទេស ដោយ​មិន​បានធ្វើ ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​នោះ អាជ្ញាធរ និង មន្ត្រី​ជំនាញ​របស់​យើង​តែងតែ​មក​អញ្ជើញ​គាត់ ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ជាច្រើនលើក តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាល​រាជធានី​ភ្នំពេញ​។​
ជាមួយគ្នា​នោះ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងមូល​ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ មេត្តា​ផ្តល់ព័ត៌មាន​ទៅ​អាជ្ញាធរ សង្កាត់ ភូមិ បើ​ឃើញ​អ្នក​ទើប​ត្រឡប់​មកពី​បរទេស ហើយ​មិនបាន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ មក​ស្នាក់នៅ​ក្នុងភូមិ​របស់​យើង ឬ ហៅ​ទៅកាន់​លេខ​១១៥ ។ ធ្វើ​យ៉ាងនេះ យើង​អាច​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស ដ៏​កាច​សាហាវ​នេះ​មក​ក្នុង​សហគមន៍​របស់​យើង​តទៅទៀត​។​

គួរ​បញ្ជាក់ថា លោក គង់ រ៉ៃ​យ៉ា អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្តបាត់ដំបង ហើយ​បានមក​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ដោយ​មិនបាន​ធ្វើតេស្តរ​កវី​រុ​ស្ត​កូ​វីដ​-១៩ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ទើប​ក្រុមការងារ អញ្ជើញ​ពួកគាត់​ទៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ក្រុមការងារ​សុខាភិបាល និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ខ្នង​ផ្ទះ ដល់ផ្ទះ​ដែល​នៅ​ជំវិញ ផ្ទះ​លោក​រ៉ៃ​យ៉ា​នេះ​ផងដែរ ។​

ក្នុងឱកាស​នោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​នូវ​ក្តី​ត្រេកអរ​ឥតឧបមា ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដែល​បានការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​និង​សុវត្ថិភាព​របស់​ពួកគាត់ លើ​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ស្រប​ពេលដែល​ជំងឺ​នេះ​កំពុងតែ​រាតត្បាត​លើ​ពិភពលោក ក៏ដូចជា​កម្ពុជា​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×