Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា រំពឹងថា​នឹង​ងើបឡើង​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​

spot_img

​ភ្នំពេញ​៖ របាយការណ៍​របស់​ធ​នាគារ​ពិភពលោក World Bank ថ្មីៗ​នេះ បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា រំពឹងទុក​ថា នឹង​ងើប​ឡើងវិញ ដោយ​លូតលាស់​បាន​ប្រមាណ ជិត​៤​ភាគរយ ក្នុង​ឆ្នាំ​២០២១ ខាងមុខនេះ ខណៈដែល ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា នឹងមាន​កំណើន​ស្ទុះ​ឡើង ៥.៩ ភាគរយ នៅ​ឆ្នាំ​ក្រោយនេះ​ផងដែរ​។​

​បើតាម លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក World Bank មានប្រសាសន៍ថា “​ចក្ខុវិស័យ​កំណើន​របស់​កម្ពុជា នៅ​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ច្រើន​។ គោលដៅ​ដ៏​សំខាន់បំផុត​នៃ​គោលនយោបាយ​នាពេលនេះ គឺជា​បន្ទាន់ ត្រូវ​ធ្វើយ៉ាងណា​ស្តារឡើងវិញ​នូវ​ការងារ​ដែល​បាត់បង់ ឬ​ដែល​ត្រូវ​ព្យួរ​ដោយសារតែ​ការ​រាលដាល​ជំងឺ​នេះ​។​
​លោកស្រី​នាយិកា បាន​បន្តថា ឆ្ពោះទៅ​ពេលខាងមុខ ជាការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ឱ្យ​ទាញយក​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ដែល​ត្រូវបាន​បង្កើតឡើង កាលពីពេល​ថ្មីៗ​នេះ​។​

​បើតាម​លោក David Freedman សេដ្ឋវិទូ​ប្រចាំ​ប្រទេស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB កម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នឹង​ធ្លាក់ចុះ ក្នុង​រង្វង់​-៤.០%​ភាគរយ ក្នុង​ឆ្នាំ​២០២០ ហើយ​កំណើន​នឹង​ស្ទុះ​ឡើងវិញ ៥.៩ ភាគរយ​នៅ​ឆ្នាំ ២០២១​ខាងមុខ​។ លោក​បន្តថា “​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​សមត្ថភាព ក្នុងការ​នាំចេញ​របស់​ខ្លួន ដែល​នេះ​ជា​គន្លឹះ​នៃ​កំណើន​នាពេល​អនាគត ពីព្រោះ​កំណើន​របស់​កម្ពុជា បង្កើតឡើង​ដោយ​ផ្អែកលើ​ការបើកចំហ​ពាណិជ្ជកម្ម​”​។​
​គួរ​បញ្ជាក់ថា ធនាគារពិភពលោក World Bank និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សុទ្ធតែ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា នឹង​ស្ទុះ​ទៅរក​កំណើន​វិជ្ជមាន​នៅ​ឆ្នាំ​២០២១​ខាងមុខ ខណៈ​បច្ចុប្បន្ន​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា កំពុង​ចាប់ផ្តើម​កម្រើក​ឡើងវិញ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×