Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក្រើនរំលឹក​ដល់​មន្ត្រី​អន្តោប្រវេសន៍ ត្រៀម​ផែនការ​គ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​អន្តោប្រវេសន៍ បាន​ក្រើនរំលឹក​ដល់​មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុម​ច​ត្តា​ឡី​ស័ក របស់​ក្រសួងសុខាភិបាល ដើម្បី​អនុវត្ត​នូវ​វិធាន​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​នា​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៨​និង​៣០​នាទី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តាប់​របាយការណ៍ និង​ត្រៀម​ផែនការ​គ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានលើកឡើង​ពី ការពង្រឹង​ការងារ​ជំនាញ​នៅតាម​ច្រកទ្វារ​អន្តរជាតិ ជាពិសេស​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុម​ច​ត្តា​ឡី​ស័ក របស់​ក្រសួងសុខាភិបាល ដើម្បី​អនុវត្ត​នូវ​វិធាន​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ក្នុងឱកាស​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ ឲ្យ​យកចិត្តទុកដាក់រ​ក្សាគ​ម្លា​ត​បុគ្គល រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល និង​ប្រុងប្រយ័ត្ន​ការឆ្លង​ពី​អ្នកដំណើរ ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​៕​រក្សា​សិទ្ធិ​ដោយ ៖ បញ្ញា​ស័ក្តិ

 

spot_img
×