Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយចំនួនទៀត សម្រាប់​ដាក់​ពលករ​ម​ក​ពី​ថៃ នៅ​ជិត​ច្រក​ដូង​

spot_img

បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​មួយចំនួនទៀត នៅ​ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន សម្រាប់​ដាក់​ពលរដ្ឋ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ខណៈ​ពី​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ ស្របតាម​ការអំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ក្រសួងសុខាភិបាល​។​

​ក្នុងពេល​ចុះ​ពិនិត្យ​កា​ររ​ធ្វើ​សំណាក របស់​ពលករ​នៅ​ច្រក​ព្រំ​អន្តរជាតិ​ដូង​ស្រុក​កំរៀង លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​ថា កាលពី​ថ្ងៃ​ម្សិលមិញ មាន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ ចូល​តាម​ច្រកព្រំដែន​ជាប់​ខេត្តបាត់ដំបង មាន​ចំនួន​១៤​នាក់ គិត​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបានធ្វើ​សំណាក​រក​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​។ អាជ្ញាធរ បាន​រកឃើញ​ពលករ​ចំនួន​២​នាក់​នៅក្នុង​ស្រុក​ថ្មគោល ធ្វើដំណើរ​ឆ្លងដែន​ចេញ​មកពី​ប្រទេស​ថៃ តាម​ច្រក​អូរ​ស្មាច់ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បានចេញ​មកពី​ខេត្ត​សាមុទ​សា​ខន​។ បច្ចុប្បន្ន​ពួកគេ​កំពុង បានដាក់​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​។​

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ខេត្តបាត់ដំបង បានធ្វើ​សំណាក​រក​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន​២៩១០​សំណាក (​ក្នុងនោះ​មាន​សំណាក​របស់​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃទី​២៨ ខែវិច្ឆិកា ចំនួន​ជាង​៣០០​សំណាក​) ៕ រក្សា​សិទ្ធិ​ដោយ ៖ អ៊ុង​សា​រុំ

spot_img
×