Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀងម៉ាឡេស៊ី កំពុងត្រូវបានគេស៊ើបអង្កេតដោយសារវីដេអូ ដែលមានអ្នករាំពាក់ម៉ាស់មុខឆ្កែ (Video inside)

spot_img

Rapper ម្នាក់ ដែលគេសង្ស័យថាបានបំពានលើ អ្នកកាន់សាសនាអ៊ីស្លាមនៅពេលដែលថតវីដេអូជាមួយអ្នករាំដែលពាក់ម៉ាស់មុខឆ្កែ ហើយ​រាំក្នុងភាពមាក់ងាយ។

Rapperល្បីឈ្មោះ Namewee និងអ្នករបាំពាក់ម៉ាស់មុខឆ្កែ នៅក្នុងវីដេអូតន្ត្រី។

តាមAFP Rapper Wee Meng Chee Namewee អង្គុយនៅលើកៅអីមួយនៅខាងមុខអាគារមួយហើយធ្វើត្រាប់ដូចឆ្កែព្រុស ក្នុងវីដេអូតន្រ្តី​អបអរឆ្នាំថ្មី។ អ្នករបាំមួយចំនួនពាក់របាំងមុខឆ្កែ ដែលត្រូវបានគេចាត់ទុកជាភាពស្មោកគ្រោកនៅក្នុងសាសនាអ៊ីស្លាម រាំនៅជុំវិញគាត់។ Namewee ក៏ត្រូវបានសង្ស័យផងដែរថាបានថតវីដេអូនៅមុខវិហារអ៊ីស្លាមនៅ Putrajaya។

វីដេអូនេះត្រូវបានបង្ហោះនៅលើ Youtube នៅថ្ងៃទី 10 ខែកុម្ភៈហើយទាក់ទាញអ្នកទស្សនាបានជាង 700,000 នាក់។ បន្ទាប់ពីបានទទួលរបាយការណ៍ពីសហគមន៍មូស្លីម Namewee ត្រូវបានគេស៊ើបអង្កេតដោយសារតែការបង្កឥទ្ធិពលទៅលើមនោសញ្ចេតនាសាសនានិងការបញ្ជូនសារប្រមាថ ជាហេតុនាំឲ្យ Rapper នេះអាចត្រូវជាប់គុកមួយឆ្នាំ។

Namewee មានដើមកំណើតចិនរស់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយ មានប្រជាជនកាន់សាសនាអ៊ីស្លាមភាគច្រើន។ នៅក្នុងវីដេអូមួយលើគេហទំព័រ YouTube Rapper បានច្រានចោលការចោទប្រកាន់មាក់ងាយសាសនាអ៊ីស្លាម ហើយបាននិយាយថា អគារនៅពីក្រោយគឺការិយាល័យរបស់នាយករដ្ឋមន្ត្រី មិនមែនវិហារអ៊ីស្លាមទេ។ លោកបាននិយាយថា “ព័ត៌មានថាខ្ញុំបាននិយាយប្រមាថអ៊ីស្លាមមិនត្រឹមត្រូវនោះទេ” ។

បើទោះជាឆ្នាំនេះជាឆ្នាំចរ ហាងលក់ទំនិញនិងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅម៉ាឡេស៊ីចៀសវាងការបង្ហាញរូបភាពឆ្កែដោយខ្លាច ជនមូស្លីមជំទាស់។

ក្រសួងមួយនៅប្រទេសម៉ាឡេស៊ីកាលពីពីរបីថ្ងៃមុនបានផ្សាយការផ្សព្វផ្សាយពាណិជ្ជកម្មឆ្នាំថ្មីដោយប្រើរូបភាពមាន់កំពុង “ព្រុស” ជំនួសឲ្យឆ្កែ។ ពួកគេធ្វើដូច្នេះ ដើម្បីចៀសវាងការប៉ះពាល់ផ្លូវចិត្តរបស់អ្នកកាន់សាសនាម៉ូស្លីម ប៉ុន្តែត្រូវបានរិះគន់ដោយអ្នកប្រើអ៊ីនធឺណែតថាជាមនុស្សឆ្កួត។ ក្រោយមកក្រសួងបានសុំទោសចំពោះហេតុការណ៍នេះ៕ អាគ្នេយ៍

spot_img
×