Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ថៃ និង​បងប្អូន​ពលករ សម្រុក​មក​ធ្វើតេស្ត​កូ​វីដ​១៩ បន្ទាប់ពី​ផ្ទុះ​ខ្លាំង​នៅ​ខេត្ត​សាមុត​សា​ខន កើនឡើង​ដល់​ជិត​៧០០​នាក់​

spot_img

​ក្រសួងសុខាភិបាល​សាធារណៈ នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ស្ថានការណ៍​ផ្ទុះឡើង​នៃ​វីរុស​កូ​វី​ដេ​១៩ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជាង ៥០០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត​សាមុត​សា​ខន​។​

​លោក​វេជ្ជបណ្ឌិត Opaskarn Kawinpong បាន​បញ្ជាក់ថា ការស៊ើបអង្កេត និង​គ្រប់គ្រង​ជំងឺ​ត្រូវបាន​ធ្វើឡើង​។ ក្រសួងសុខាភិបាល​បាន​រកឃើញ​ច្រើន​ករណី​នៅក្នុង​ខេត្ត​សាមុត​សា​ខន និង​ដ៏​ដូច​របាយការណ៍​បន្ថែម​ទៀត នៅក្នុង​បណ្តា​ខេត្ត​ផ្សេងទៀត​។ ក្នុងនោះ​នៅក្នុង​ទីក្រុង​បាងកក ២ ករណី ពាក់ព័ន្ធ​ករណី​ទិញ​បង្គារ​, ខេត្ត​ណាក់​ខន ប្រា​ថុ​ម ២ ករណី​, ខេត្ត សាមុត ប្រា​ខន ៣ ករណី​, ស៊ូ​ផាន​ប៊ូ​រី ១​ករណី​, រ៉ា​ឆា​ប៊ូ​រី​១​ករណី និង​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​។​

​លោក Opaskarn ក៏បាន​ឲ្យ​ដឹងថា ការត្រួតពិនិត្យ​នៅ​ត្រូវធ្វើឡើង​នៅក្នុង​សហគមន៍ ជាពិសេស​អ្នក​ដែល​រស់នៅ​ជុំវិញ​តំបន់​ផ្សារ​បង្គា​។ ហើយ​ចំនួន​អ្នក​ឆ្លង​រោគ​កូ​វិដ​១៩ នៅតាម​ខេត្ត​នាៗ​នៅ​ប្រទេស​ថៃ ជាពិសេស​ខេត្ត សាមុត សា​ខន ដែលជា​ទីកន្លែង​ផ្ទុះ​ខ្លាំង​បំផុត មកទល់ពេលនេះ​មាន​មនុស្ស​ឆ្លង​វីរុស​កូ​វិដ​រហូតដល់​ចំនួន ៦៨៩ នាក់​។​

​តាមរយៈ​រូបភាព​នេះ​ផងដែរ គេ​ក៏បាន​បញ្ចាក់​ឲ្យ​ដឹងថា នេះ​គឺជា​ប្រជាជន​ថៃ និង​រួមទាំង​បងប្អូន​ពលករ​មី​យ៉ាន់​ម៉ា​យ៉ាងច្រើន បាន​សម្រុក​មក​ធ្វើតេស្ត​កូ​វីដ​១៩​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×