Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ជូនដំណឹងដល់ពលករខ្មែរកំពុងស្នាក់នៅប្រទេសថៃ និងផ្អាកបញ្ជូនពលករទៅថៃជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន

spot_img

ភ្នំពេញ៖ក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងការផ្អាកការបញ្ជូនពលករ MOUនិងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្នក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដូចខាងក្រោម៖

ក. សម្រាប់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ៖

១. សូមអនុវត្តឱ្យបានល្អនូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺត្រូវរក្សាភាពនឹងនរ និង ជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩។

២. សូមរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹង សមត្ថកិច្ចថៃ នឹងនិយោជកថៃ។

៣. ត្រូវចូលរួមសហការ និងគោរពឱ្យបាននូវរាល់បទបញ្ជា និងវិធានការសុខាភិបាលដែលកំណត់ដោយអាជ្ញាធរមានបម្រាមរបស់អាជ្ញាធរថៃ។

៤. ត្រូវអនុវត្តតាមការណែនាំ ឬសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ប្រសិនជាមាន។

៥. ត្រូវលាងដៃជាមួយនឹងសាប៊ូ ឬដែលឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាអនាម័យឱ្យបានល្អ និងជាប្រចាំនៅកន្លែងធ្វើការងារ និងកន្លែងស្នាក់នៅ ព្រមទាំងកុំចេញទៅកន្លែងសាធារណៈដែលមានមនុស្សច្រើន។

៦. ត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ក្នុងករណីមានបញ្ហា។

៧. ចំពោះមុខក្រសួងបាននឹងកំពុងទំនាក់ទំនងជាមួយក្រសួងការងារថៃ និងបានស្នើភាគីថៃសម្រួលការងារឯកសារ ផ្សេងៗដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានភាពស្របច្បាប់ជាបណ្តោះអាសន្នក្នុងអំឡុង ពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ។

ខ.សម្រាប់បងប្អូនពលករ ដែលចាំបាច់ត្រូវវិលត្រឡប់មកស្រុកកំណើតវិញ៖

១. ប្រសិនជាចាំបាច់ត្រូវត្រឡប់មកស្រុកកំណើតវិញនោះ ត្រូវជ្រើសរើសច្រកណាមួយក្នុងចំណោមច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ជាដាច់ខាត ដែលនៅទីនោះរាជរដ្ឋាភិបាលមានរៀបចំការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខ ភាពរបស់បងប្អូន ក៏ដូចជាបង្ការ និងការពារសុខភាពក្រុមគ្រួសាររបស់បងប្អូនដែលនៅស្រុកកំណើត។

២. ត្រូវអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន។

៣. ត្រូវប្រើប្រាស់រថយន្តដែលកំណត់ដោយមណ្ឌលចត្តាឡីស័ក ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឡប់ទៅភូមិកំណើត។

៤. ត្រូវជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងអ្នកជិតខាងឱ្យជ្រាបថាខ្លួនទើបវិលត្រឡប់មកពីប្រទេសថៃ។

៥. ក្នុងករណីមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជូនដំណឹងទៅអាជ្ញាធរភូមិឃុំរបស់ខ្លួន ដើម្បីទទួលបានសេវា អន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល។

៦. សូមចុះឈ្មោះ ជាមួយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ តាមរយៈ www.nea.gov.kh ឬទូរស័ព្ទ ០១៧ ៨៩០ ៦៥៦ ប្រសិនជាបងប្អូនមានបំណងស្វែងរកការងារធ្វើក្នុងស្រុក និងសូម ចុះឈ្មោះស្វែងរកឱកាសការងារជាមួយភ្នាក់ងារជ្រើសរើស ឯកជនស្របច្បាប់ ប្រសិនជាមានបំណងស្វែងរកការងារធ្វើនៅប្រទេសណាមួយផ្សេង។

៧. សូមចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយឥតបង់ថ្លៃនៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយរបស់ក្រសួង ដែលនៅជិតផ្ទះរបស់ខ្លួន។

គ. សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធ ៖

១. ផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅប្រទេសថៃរហូតដល់មានការជូនដំណឹងជាថ្មី។

២.ត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ និងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាដើម្បីជួយសម្រួលដល់ពលករ ក្នុងករណីចាំបាច់តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធជ្រាប និងចូលរួមរអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×