Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះដីធ្លី ! ផ្ទុះហិង្សារវាងកូនចៅផ្កាយពីរ ភឿន ផល្លា ជាមួយប្រជាពលរដ្ឋ

spot_img

ភ្នំពេញៈ ជម្លោះដីធ្លីរបស់អ្នកមានអំណាច និងប្រជាពលរដ្ឋនៅព្រៃស្មាច់ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ចំពោះវីដេអូអំពីសកម្មភាពប៉ះទង្គិចគ្នាត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យកក្រើកយ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ករណីផ្ទុះហិង្សានេះឡើង ដោយសារតែមនុស្សមួយក្រុមរបស់លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មេបញ្ជាការរងកងពលតូចលេខ ៧០ ប្រដាប់ដោយកាំភ្លើង និងកាំបិត បានបាញ់គំរាមកំហែងលើប្រជាពលរដ្ឋ នឹងបានប្រើហិង្សាលើប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសមួយចំនួនបញ្ជូនទៅមន្ទីរពេទ្យ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីក្រុមកូនចៅលោកឧត្តមសេនីយ៍ទោ ភឿន ផល្លា បានប្រើហិង្សាលើប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋតំបន់នោះមានការខឹងសម្បារយ៉ាងខ្លាំងបាននាំគ្នាមកឡោមព័ន្ធរថយន្តក្រុមជនបង្ករហូតឈានទៅដល់ការនាំគ្នាលើកក្រឡាប់រថយន្តថែមទៀតផង និងបាននាំគ្នាយកដុំថ្មគប់លើរថយន្ត ខណៈដែលមានមនុស្សនៅក្នុងរថយន្តនោះ។ នៅក្នុងហេតុការណ៍នេះ មានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថចុះទៅដល់កន្លែងកើតហេតុផងដែរ តែឃាត់ប្រជាពលរដ្ឋមិនឈ្នះ។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មេបញ្ជាការរងកងពលតូចលេខ ៧០ មិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធករណីខាងលើនេះ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×