Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ឱ វណ្ណឌីន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋកុំធ្វេសប្រហែសជាមួយកូវីដ១៩ និងបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឲ្យជាប់ជានិច្ច

spot_img

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមមេត្តាកុំធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ ហើយបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។

លោកស្រី ឱ វណ្ណឌីន បានប្រាប់បណ្តាញព័ត៌មានថា ខ្ញុំសុំជម្រាបជូនថា ការធ្វេសប្រហែសរបស់បុគ្គល និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩ ក្នុងគ្រួសារ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួនសម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់។

យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស: គ្រប់ពេលវេលា និងគ្រប់ទីកន្លែង លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល។

ខ្ញុំសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៏នូវវិធានការ ៣ការពារ ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង និង វិធានការ ៣កុំ ៖ កុំទៅកន្លែងមានមនុស្សច្រេីនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រេីម៉ាស៊ីនត្រជាក់ច្រេីន និងកុំប៉ះពាល់គ្នា ដូចជាេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា ជាដេីម។

សូមជូនពរឆ្នាំថ្មីសាកល ២០២១ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ គ្រប់ៗគ្នា។ សូមឲ្យការភ័យ មានតែមួយឆ្នាំ២០២០ និងមានជោគជ័យឈ្នះកូវីដ-១៩ នៅ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×