Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនខ្មែរក្រោមនៅវៀតណាម អភិរក្សវប្បធម៌ខ្មែរ ទាក់ទាញទេសចរ « ភូមិវប្បធម៌ទេសចរណ៍ ខ្មែរ-ត្រាវិញ »

spot_img

ក្នុងរយៈពេលកន្លងទៅ ជនជាតិខ្មែរដែលរស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានបណ្ដាញផ្សព្វផ្សាយផ្សេងៗ រាយការណ៍ថា អាជ្ញាធរវៀតណាមនៅតែរក្សាទុកទំនៀមទម្លាប់របស់ពួកគេ ឱ្យរស់នៅតាមគន្លងប្រពៃណីដែលមានតាំងតែបរមបុរាណមក ពោលគឺ មិនមានភាពរើសអើង អភិរក្សវប្បធម៌ និងអភិវឌ្ឍន៍ផ្នែកខ្លះ ទៅតាមសម័យកាលវិត្តន៍នៃសង្គមសាស្ត្រ។

បើតាមទិន្នន័យនៃសាកលវិទ្យាល័យ វ៉ាន់ឡាង ប្រទេសវៀតណាម បានបង្ហាញថា បច្ចុប្បន្នប្រជាជនខ្មែរក្រោមនៅវៀតណាម និងជនជាតិខ្មែរ មានប្រមាណជាង ១.៣លាននាក់ បានប្រមូលផ្តុំគ្នារស់នៅតាមខេត្ត-ក្រុងនានា នៅភាគខាងត្បូងនៃប្រទេសវៀតណាម ហើយជនជាតិខ្មែរទាំងនោះ បានកសាងមណ្ឌលវប្បធម៌ជាច្រើននៅលើទឹកដីកំណើតរបស់ខ្លួន ដែលនេះ គឺជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ពីលក្ខណៈវប្បធម៌របស់សហគមន៍ជនជាតិខ្មែររស់នៅភាគខាងត្បូងប្រទេសវៀតណាម។

គេសង្គេតឃើញប្រជាជាតិខ្មែរ នៅតំបន់នោះ បានរស់នៅជាលក្ខណៈប្រមូលផ្ដុំនូវវប្បធម៌ខ្មែរដ៏ល្អមួយ ទាក់ទាញឱ្យមានការចាប់អារម្មណ៍ ដូចជា នៅខេត្តសុកត្រាំង ត្រាវិញ បាក់លៀវ កឹនធើ វិញឡុង អានយ៉ាង ជាដើម, ពួកគេបានអភិវឌ្ឍន៍សហគមន៍ទេសចរណ៍រួមគ្នានៅមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច។

ជាក់ស្ដែង ខេត្តត្រាវិញ ជាខេត្តមានអត្រាប្រជាជនខ្មែរក្រោមរស់នៅច្រើនកុះករជាងគេ ស្មើនឹងជិត ៣២% នៃចំនួនប្រជាជនសរុបទូទាំងខេត្ត ពួកគេបានបង្កើតគម្រោងសហគមន៍ទេសចរណ៍ មានឈ្មោះថា « ភូមិវប្បធម៌ទេសចរណ៍ ខ្មែរ-ត្រាវិញ » ហើយវិស័យទេសចរណ៍មួយនេះ បានផ្សារភ្ជាប់ជាមួយការអភិរក្សវប្បធម៌ នាំមកនូវការងារជាច្រើនផ្ដល់ជូនពលរដ្ឋខ្មែរក្រោម និងជនជាតិខ្មែរមួយចំនួន។

ប្រជាជាតិខ្មែរក្រោម មានភាសា និងអក្សរសរសេរដោយឡែករបស់ខ្លួន ប្រកាន់ទំនៀមទម្លាប់វប្បធម៌ខ្មែរ មានកំណប់វប្បធម៌ដ៏សំបូរបែបអំពីរឿងនិទានបុរាណ ដូចជា រឿងព្រេងទេវកថា ពាក្យស្លោក រឿងកំប្លែង វប្បធម៌សិល្បៈយូកេ ឬ យីកេ តូរ្យតន្ត្រីដែលមានប្រភពដើមពីប្រទេសឥណ្ឌាផង និងមានប្រភពដើមអាស៊ីអាគ្នេយ៍ផង។

ក្រៅពីវត្តខ្មែរជាង ៦០០ និងបណ្តាកេរដំណែលដែលមានស្រាប់ដូចជា អាវបាអម (ស្រះគូ ស្រះស្រី) សារមន្ទីរវប្បធម៌ខ្មែរ និងវត្តអង្គររាជបុរី ( ហៅ វត្តអង្គ ) គឺជាវត្តអារាមខ្មែរ ដ៏ចំណាស់ជាងគេនៃខេត្តត្រាវិញ ។ វត្តនេះ បានបង្កើតលក្ខខណ្ឌសម្រាប់គម្រោង « ភូមិវប្បធម៌ទេសចរណ៍ខ្មែរ ខេត្តត្រាវិញ » ត្រូវបានលេចចេញជារូបរាង និងទាក់ទាញវិស័យទេសចរណ៍កាន់តែរីកចម្រើន។

ស្ដីពីវប្បធម៌សាសនារបស់ប្រជាជនខ្មែរក្រោមវិញ វត្តអារាម មិនត្រឹមតែជាកន្លែងប្រព្រឹត្តពិធីកិច្ចនៃពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សា អភិរក្ស និងពង្រីកតម្លៃវប្បធម៌ រូបី និង អរូបី ដ៏វិសេសវិសាលជាច្រើនទៀត ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×