Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០២០

spot_img

ឆ្នាំជូត

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​5​ព្រឹក​ដល់​ម៉ោង​8​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃ​ស និង​ពណ៌​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨​និង ៥៩​។
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ចំពោះ​ការងារ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅ​មុខជា​លំដាប់​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលបាន​ផល​សម្រេច​សមតា​ម​បំណងប្រាថ្នា​ទាំងអស់ ព្រមទាំង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ទៀតផង​។ បុគ្គលិក​កម្មករ​ដែល​បំរើកា​រងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​នឹង​ទទួលបាន​ការកោតសរសើ​រ​និង​ការជឿទុកចិត្ត​ពី​ចៅហ្វាយនាយ​ព្រមទាំង​បានទទួល​តួនាទី​និង​ការងារ​សំខាន់ៗ​អោយ​លោកអ្នក​កាន់កាប់​ជំនួស​ទៀតផង​។ ចំពោះ​មនោសញ្ចេតនា​គូស្នេហ៍​ប្រកប​តែ​ភាព​ផ្អែម​ល្អែ​ម​ត្រជាក់​ដូច​ទឹកឃ្មុំ​ខែ​ចែ​ត្រ​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ​១១​និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់ ថ្ងៃនេះ​ឱកាសល្អៗ​បានមក​ដល់​ហើយ​លោកអ្នក​ត្រូវ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច​ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន តែ​លៃលក​យ៉ាងណា​ចូរ​កុំ​មានចិត្ត​លោភលន់​អោយសោះ​ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​វិញ​។ ចំពោះ​មនោសញ្ចេតនា​ស្វាមីភរិយា​បើទោះជា​មានរឿង​រ៉ាវ​រកាំ​រ​កូ​ស​បន្តិចបន្តួច​ក្តី​តែ​ក៏​មិន​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ដែរ​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ពណ៌​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ​៨២ ។​
​-សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល នៅថ្ងៃនេះ​លុយកាក់​ល្អប្រសើរ​ណាស់​មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ទៀតផង ដូច្នេះ​បើ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់​ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ពេល​ត្រឡប់មកវិញ​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​។ ចំពោះ​បញ្ហា​សុខភាព​គឺ​ធម្មតា​ទេ តែ​ទោះ​ការងារ​រវល់​យ៉ាងណាក៏ដោយ​ក៏ត្រូវ​តែ​ថែ​ទាំង​សុខភាព​ទៀតផង​៕

​ឆ្នាំថោះ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ស​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​នៅ​ថ្ងៃ​ទោះ​លោកអ្នក​ប្រក​កិច្ចការងារ​អ្វី​ក៏​អាច​សម្រុក​ពេញទី​បាន​ហើយ​និង​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ហុច​ផល​មកវិញ​គ្រាន់​គាប់ប្រសើរ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​ផ្តល់​ផ្លែផ្ការ​ជាទី​កក់ក្តៅ​ផងដែរ​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ឆ្នាំ​រាសី​ថ្ងៃនេះ​ល្អ​បង្គួរ​លោកអ្នក​អាច​នឹងមាន​លាភ​ផុស​ដុះដាល​បាន​ខ្លះ ដូច្នេះ​សូម​លោក​ទទួលយក​ដោយ​ក្តី​រីករាយ​ចុះ​ព្រោះថា​នេះ​ជា​លាភ​ផល​ស្របតាម​យីអ៊ុន​លោកអ្នក​ហើយ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹម​កុំ​បំបោល​នោះ​ផល​ល្អ​នឹង​ហុច​អោយ​មកវិញ​ដូច​ជាទី​គាប់​បំណង ប៉ុន្តែ​ទន្ទឹមនឹងនេះ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការធ្វើ​ចរាចរណ៍​ផងដែរ​។ ចំពោះ​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អោយ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​មានការ​ខ្វាយខ្វល់​ព្រោះតែ​មានការ​ប្រឆាំង​គ្នា​មាន​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​វិញ​គឺ​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់ ដូចនេះ​ជា​ឱកាសល្អ​ច្រើន​សម្រាប់​លោកអ្នក​ចង់​ពង្រីក​ការងារ​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផ្លែផ្កា​ល្អ​ចូលមក​ច្រើនជាង​អាក្រក់​។ ចំពោះ​លោកអ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើទោះបី​កិច្ចការងារ​មមាញឹក​ក៏ដោយ​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​ក្នុងពេល​នេះដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​ឆ្លើយតប​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​លោកអ្នក​អោយ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ពុំគប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំអោយ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​នៅថ្ងៃនេះ​ការងារ​ចំណាយ​កម្លាំង​ច្រើនតែ​លទ្ធផល​ទទួលបាន​មិន​ខ្ពស់​ទេ ប៉ុន្តែ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​សម្រាប់​លោកអ្នក​ត្រូវបំពេញ​ការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​ព្រោះ​តែង​សម្រេច​ជោគជ័យ​ផង ប៉ុន្តែ​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ទេ​ព្រោះ​តែង​ធ្វើ​គុណ​បាន​ទោស​មកវិញ​ប៉ុណ្ណោះ ហើយ​បើ​មាន​ណាត់​ជាមួយ​នរណាម្នាក់​គប្បី​ទៅមុន​ពេលវេលា​និង​ឯកសារ​ក៏ត្រូវ​ចេះ​ត្រៀម​អោយ​រៀបរយ​ដែរ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​គាប់ប្រសើរ​ឡើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មាន​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្លា​នី​ស​លោកអ្នក​តែប៉ុណ្ណោះ​។ ថ្ងៃនេះ​មនោសញ្ចេតនា​ទាំងពីរ​នាក់​ត្រូវ​នឹងនរ ហើយ​ដោះស្រាយ​ការយល់ច្រឡំ​ចៀសវាង​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់​មនោសញ្ចេតនា​ជា​យូរ​មកហើយ​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ១៩ និង​លេខ​២៩ ។​
​-សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​មាសប្រាក់​កែវកង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​នៅក្នុង​ថ្ងៃនេះ​ការប្រកប​ការងារ​អស់លោក​អ្នកមាន​ការជឿ​ន​លឿន​ច្រើន​ផ្នែក​ក្នុងនេះ​មិន​ថា​ជា​រឿង​ប្រាក់​កាក់​ឬ​ជា​រឿង​ផ្ទាល់ខ្លួន​នោះឡើយ​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែកឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុង​ជួប​រឿង​យល់​ខុស​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជំលោះ​វិវាទ​ណាមួយ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំវក​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ ៦៩ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ម​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ឆ្នាំវក​រាសី​ឡើង​ខ្ពស់ត្រដែត ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ពីព្រោះថា​មានការ​សហ​ការណ៍​ពី​អ្នកដទៃ​និង​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​កុំ​សោះអង្គើយ​ត្រូវរ​វាសដៃរ​វាសជើង​ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ​ដែល​បំរុង​ធ្លាក់​ដល់ដៃ​នឹងត្រូវ​បោល​ហួស​ធ្លាក់​ទៅលើ​អ្នកដទៃ​វិញ​ជាក់​ជាពុំខាន​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅនឹង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​វិញ​មាន​ភាព​ស្រស់ស្រាយ​និង​មាន​ការចេះ​អត់ឱន​ឲ្យ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧​និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​នៅថ្ងៃនេះ​យីអ៊ុន​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ផ្នែក​ប្រាក់​កាក់​ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ ឯ​ការរស់នៅ​វិញ​គឺមាន​ភាព​សុខដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​និង​ស្វាយ​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​ថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​ដូចនេះ​ជា​ឱកាសល្អ​ច្រើន​សម្រាប់​លោកអ្នក​ចង់​ពង្រីក​ការងារ​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផល​ល្អ​ចូលមក​ច្រើនជាង​អាក្រក់​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើទោះបី​កិច្ចការងារ​មមាញឹក​ក៏ដោយ​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។ ក្នុងពេល​នេះដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម​ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះថា​ផ្លែផ្កា​អាច​ហុច​មកវិញ​ឃើញថា​ឆ្លើយតប​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​អោយ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែល​នាំ​ឲ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំកុរ​

​-ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​សម្បត្តិ​មហាសេដ្ឋី​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ​នៅថ្ងៃនេះ​លុយកាក់​ល្អប្រសើរ​ណាស់​មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ទៀតផង ដូច្នេះ​បើ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

spot_img
×