Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងហុងកុងចូលរួមជាមួយបណ្តាប្រទេសអ៊ឺរ៉ុប ក្នុងការផ្អាកជើងហោះហើរ ពីចក្រភពអង់គ្លេសទៅនឹងការឆ្លងវីរុសថ្មីនៃកូវីដ១៩

spot_img

ហុងកុងកាលពីថ្ងៃចន្ទ (ទី ២១ ធ្នូ) បាននិយាយថាខ្លួននឹងហាមឃាត់រាល់ជើងហោះហើរទាំងអស់ពីចក្រភពអង់គ្លេស បន្ទាប់ពីមានការរកឃើញវីរុសប្រភេទថ្មីនៃវីរុសកូវីដ១៩ ដែលមានការឆ្លងរាលដាលខ្លាំងនៅទីនោះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល សូហ្វីយ៉ា ច័ន្ទ (Chan Sophia) បានប្រាប់អ្នកយកព័ត៌មានថា៖« ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃម្សិលមិញតទៅ នឹងមិនមានជើងហោះហើរអ្នកដំណើរមកពីចក្រភពអង់គ្លេសទៀតទេ»។
ហុងកុងចូលរួមជាមួយបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនផ្សេងទៀតដែលបានហាមឃាត់ការហោះហើរពីអង់គ្លេស រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលីនិងហូឡង់។ ក្រៅពីអឺរ៉ុប កាណាដា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងចំណោមប្រទេសដែលបានបិទទ្វារផងដែរសម្រាប់អ្នកដំណើរមកពីចក្រភពអង់គ្លេស។
ចក្រភពអង់គ្លេសបាននិយាយថាការវីរុសប្រភេទថ្មីនេះអាចចម្លងដល់ទៅ ៧០ ភាគរយ។
ភាគច្រើនមិនត្រូវបានគេដឹងអំពីវីរុសប្រភេទថ្មីនេះទេ ប៉ុន្តែអ្នកជំនាញបាននិយាយថាវ៉ាក់សាំងបច្ចុប្បន្នគួរតែនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវា។ វីរុសប្រភេទថ្មីមិនត្រូវបានគេរាយការណ៍នៅអាស៊ីទេ៕
ប្រភព៖ Reuters
រក្សាសិទ្ធិដោយ៖CEN

spot_img
×