Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ ក្នុង​គម្រោង​ឧបត្ថម្ភ​ធន​របស់​សម្តេច​តេ​ជោ ប្រមូល​ចំណូល​សរុប​បាន ៨៨៣​លាន​រៀល ពី​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប រយៈពេល ៥​ខែ ដែល​បានចាប់ផ្តើម​តាំង​ថ្ងៃទី​២៥ ខែកក្កដា រហូតដល់​ខែធ្នូ ឆ្នាំ​២០២០​នេះ ក្នុង​ខេត្ត​គោលដៅ​សរុប​ចំនួន ១៥ បន្ទាប់ពី​សម្តេច​តេ​ជោ បានដាក់​ចេញ​យុទ្ធនា​ការជំរុញ ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​បង្កើន និង​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ធានាបាន​នូវ​សន្តិសុខ​ស្បៀង ការផ្គត់ផ្គង់​ទីផ្សារ ការបង្កើត​ឱកាស​ការងារ​តាមរយ​:​ការចិញ្ចឹម​ត្រី​-​កង្កែប ជា​លក្ខណៈ​គ្រួសារ​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​សមស្រប សាមញ្ញ ប្រើប្រាស់​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ សម្តេច​តេ​ជោ​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០​លាន​រៀល​សម្រាប់​អនុវត្ត​កម្មវិធី​នេះ​ផងដែរ​។​

​ឯកឧត្តម វេ​ង សាខុន បានបង្ហាញ​លទ្ធផល​ស​រុ​ប​ទាំង​១៥​ខេត្ត ក្នុងនោះ កសិករ​សរុប​ចំនួន ១.២២៨ គ្រួសារ ដែល​ចិញ្ចឹម​ត្រី​អណ្ដែង ៩៩០​គ្រួសារ និង​ចិញ្ចឹម​កង្កែប ២៣៨​គ្រួសារ មានកូន​ត្រី​អណ្ដែង​សរុប​ចំនួន​ជាង ៦៩​ម៉ឺន​ក្បាល និង​កូន​កង្កែប​សរុប​ចំនួន​ជាង ៩​ម៉ឺន ៥​ពាន់​ក្បាល​។​
​ចំណែក​ទិន្នផល​ត្រី​អណ្តែង ៩៩​តោន និង​កង្កែប ១៩​តោន ហើយ​គិត​ជា​ទឹកប្រាក់​ត្រី​អណ្តែង​បាន​ចំនួន ៦៩៣​លាន​រៀល (​តម្លៃ ៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​) និង​កង្កែប ១៩០​លាន​រៀល (​តម្លៃ ១០.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​) សរុប​រួម​ប្រមូល​ចំណូល​បាន ៨៨៣​លាន​រៀល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា ពិតមែនតែ​យើង​ជួប​វិបត្តិ​លើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​ជាដើម ក៏ប៉ុន្តែ​វិស័យ​កសិកម្ម គឺជា​វិស័យ​មួយ​ដែល​នៅមាន​ភាពល្អប្រសើរ​បំផុត ពីព្រោះ​វិស័យនេះ​វា​បាន​ធានា​ដល់​បញ្ហា​ស្បៀងអាហារ​នៅក្នុង​ស្រុក និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស ខណៈ​កម្ពុ​ជាមាន​ផ្ទៃដី​ស្រែចម្ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម ប្រមាណ ៤​លាន​ហិកតា​។ សម្តេច​តេ​ជោ បានលើកឡើង​ទៀតថា នៅក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ តម្រូវការ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​អាច​នឹង​ថយចុះ ប៉ុន្តែ​តម្រូវការ​ស្បៀងអាហារ​នឹងមិន​ថមថយ​នោះទេ​។

​គួរ​បញ្ជាក់ថា ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជា​សូម​ប្រកាស​ចូលរួម​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្បៀង​ក្នុង​តំបន់ ក្នុងនោះ​ដូចជា ការផ្គត់ផ្គង់​ស្រូវ​អង្ករ និង​ត្រី ជាដើម​។ កម្ពុជា នឹង​ប្រែក្លាយ​វិបត្តិ​កូ​វីដ​-១៩​នេះ ឲ្យ​ទៅជា​ឱកាស​នៃ​វិស័យ​កសិកម្ម ហើយ​កម្លាំង​ដែល​បាត់បង់​ពី​វិស័យ​ឧស្សាហកម្ម នឹង​បង្វែរ​មក​វិស័យ​កសិកម្ម​វិញ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×