Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាម្នាក់ទំនងស្រវឹងស្រាចេញពីក្លឹបកាហ្សា បាញ់អ្នកបើករថយន្តតាក់ស៊ី​របួសធ្ងន់ម្នាក់​

spot_img

ភ្នំពេញ​៖​ មន្ត្រីយោធាម្នាក់បានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រាជោកជាំ​ បានទាក់​ទងហៅមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ហើយជិះរថយន្តបានមួយសន្ទុះ ក៏បាញ់អ្នកបើករថយន្តតាក់ស៊ីមួយគ្រាប់ដោយមិនដឹងមូលហេតុ បណ្តាលឲ្យរបួសត្រង់ចង្កេះ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចមុខរោងកុនអង្គរ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

នៅមុនពេលកើតហេតុ​ មន្ត្រីយោធាម្នាក់បានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា​ បានទាក់​ទងមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះបើករថយន្តមកដឹកបុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ ហើយពេលធ្វើដំណើរមកដល់មុខរោងកុនអង្គរ ជនសង្ស័យបានសួរអ្នកបើកតាក់ស៊ីរកកាំភ្លើងភ្លាមនោះ ដកកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់​ ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅច្រកផ្លូវក្នុង នៅម្ដុំក្រោយសាលាសង្កាត់អូរឬស្សី១ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះធ្វើការដេញចាប់ឃាត់ខ្លួនបានតែម្ដង។

ជនសង្ស័យ បានបាញ់ជនរងគ្រោះ១គ្រាប់ ចំចង្កេះខាងស្ដាំ ត្រូ​វបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយកក្បាបលគ្រាប់កាំភ្លើងដែលនៅបៀមជាប់មិនទាន់ដកចេញបានទេ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី​១ដើម ម៉ាកប្រាហា ពីជនសង្ស័យ រួចនាំខ្លួនទៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនិតីវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×