Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​គួរ​ឲ្យ​ខ្លា​ចណាស់​! ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​ឡាន​បើក​គៀរ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ហោះ​ចេញពី​ម៉ូតូ រីឯ​រថយន្ត​ក្រឡាប់​សាហាវ (​វីដេអូ​)

spot_img

​នេះ​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហា​ស្លុតរន្ធត់​ខ្លាំងណាស់ ខណៈដែល​ម៉ូតូ​១​គ្រឿង ត្រូវបាន​រថយន្ត​១​គ្រឿង​បើក​បុក​ពី​ខាងក្រោយ បណ្តាល​ឲ្យ​មនុស្ស​ហោះ​ចេញពី​ម៉ូតូ និង​រថយន្ត​ត្រូវ​ក្រឡាប់​រាប់សិប​ម៉ែត្រ​យ៉ាង​សាហាវ​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​នៅមុន​កើតហេតុ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ គេ​បានឃើញ​រថយន្ត​ជាច្រើន កំពុង​ចរាចរ​ក្នុង​ល្បឿន​យ៉ាង​លឿនៗ នៅលើ​ផ្លូវ​ហាយវ៉េ​មួយកន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្តែ នៅពេលនោះ គេ​ក៏​បានឃើញ​អ្នកជិះ​ម៉ូតូ​ម្នា​ក់បាន​ចូល​មកដល់​កន្លែងកើតហេតុ នៅលើ​គន្លង​ផ្លូវកណ្តាល ស្រាប់តែ​រថយន្ត​១​គ្រឿង​ធ្វើដំណើរ​មកពី​ខាងក្រោយ បាន​គៀរ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ផ្លោង​ចេញពី​ម៉ូតូ រមៀល​នៅលើ​ផ្លូវ​ជាច្រើន​ម៉ែត្រ​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់​។ ចំណែក​រថយន្ត​បង្ក​វិញ បាន​បាត់បង់​ម្ចាស់ការ រ៉េ​ទៅបុក​ទ្រូងផ្លូវ រួច​ផ្លោង​ក្រឡាប់​កាប់​ផ្ងារ​រាប់សិប​ម៉ែត្រ​យ៉ាង​សាហាវ ពី​កន្លែងកើតហេតុ​។​

​តែ​ទោះយ៉ាងណា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ គេ​ក៏​ពុំបាន​ដឹងថា តើ​អ្នកបើករថយន្ត រងរបួស​ឬ​យ៉ាងណា​នោះទេ ខណៈ​គេ​បានត្រឹមតែ​ឃើញ​អ្នកជិះ​ម៉ូតូ​បាន​ព្យាយាម​ក្រោក​ងើបឈរ និង​អាច​ដើរ​បាន តែ​ក្នុង​អា​ការឈឺ​ចុកចាប់​គួរ​ឲ្យ​អាណិត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×