Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បាញ់សម្លាប់​បុរស​រកស៊ី​គួ​ក​ជេរ​ដី រថយន្ត​-​ម៉ូតូ ចងការ​ប្រាក់​ម្នាក់ , បញ្ជូន​ជនដៃដល់ និង​ម្ចាស់​កាំភ្លើង ទៅកាន់​តុលាការ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ ២០២០​នេះ បាន​បញ្ជូន​ជនសង្ស័យ ២​នាក់ (​ជនដៃដល់ និង​ម្ចាស់​កាំភ្លើង​) ពាក់ព័ន្ធ​ករណី បាញ់សម្លាប់​បុរស​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល បាន​ឲ្យ​ដឹងថា បង្ក្រាប​ករណី​ឃាតកម្ម​បាញ់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​ផ្លូវលំ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​
​ដោយ​អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​
​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាល​ខ​ណ្ឌ​កំបូល បាន​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង ចុះ​សហការ​ស្រាវជ្រាវ ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់ នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​បានការ​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ម្នាក់​ជា​ជនដៃដល់​បាញ់សម្លាប់​ជនរងគ្រោះ និង​ម្នាក់​ជា​អ្នកផ្ដល់​កាំភ្លើងខ្លី​ឲ្យ​ជនដៃដល់​។

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1ID-7477 តែម្នាក់ឯង​ចេញពី​ស្ទី​ម នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​ពេលទៅដល់​កន្លែងកើតហេតុ ក៏​ត្រូវបាន​ជនសង្ស័យ​បាញ់ប្រហារ​តែម្ដង​។​

​ជនរងគ្រោះ​ឈ្មោះ នៅ ចំណាន អាយុ​៤៥​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី រថយន្ត​-​ម៉ូតូ ព្រមទាំង​ចងការ​ប្រាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។ ជនសង្ស័យ​ទី​១ ឈ្មោះ សុខ ហេង​សំបូរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ជនដៃដល់​បាញ់​ជនរ​ង​គ្រោះ​)​។ ជនសង្ស័យ​ទី​២ ឈ្មោះ ផេង ស៊ី​ថុល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​អ្នកផ្ដល់​កាំភ្លើង​)​។ វត្ថុតាង​ដកហូត​៖ អាវុធ​ខ្លីម៉ាក CF98 មាន​គ្រាប់​ចំនួន ០៩​គ្រាប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ បាន​សារភាពថា ពួកគេ​សុទ្ធតែជា​កូនបំណុល​របស់​ជនរ​ង​គ្រោះ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×