Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង បើក​គេច​ពី​ម៉ូតូ ជ្រុល​ធ្លាក់​ប្រឡាយ​ក្រឡាប់​

spot_img

​ភ្នំពេញ​៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​គេច​ពី​ម៉ូតូ​ជ្រុល​ចង្កូត ធ្លាក់​ចូលក្នុង​វាលស្រែ​បណ្ដាលឱ្យ​ផ្អៀង​ក្រឡាប់​ផ្ងារជើង ចំណែក​តៃកុង​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១១​និង ៤០​នាទី​ថ្ងៃ​អង្គារ​ទី ២២ ខែធ្នូ ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​ប្អូនប្រុស​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រឡុក​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ 5A 2971 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ បានគេច​ពី​ម៉ូត​មួយគ្រឿង​ទៀត ដែល​មិន​ចាំ​ម៉ាក​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូលទៅក្នុង​វាលស្រែ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង​។ ចំណែកឯ​តៃកុង​រថយន្ត​វិញ បាន​បើក​កញ្ចក់​រថយន្ត​រត់​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ សមត្ថកិច្ច​ចុះមក​ដល់​រួច​បាន​ពិនិត្យ​មើលទៅ​ឃើញថា មិន​ប៉ះពៀរ​ទៅលើ​ទ្រព្យសម្បត្តិ​រដ្ឋ និង​មិន​គ្រោះថ្នាក់​ទៅលើ​គា​គី​ដទៃទៀត ក៏ ទំនាក់ទំនង​ឲ្យ​ម្ចាស់​ក្រុមហ៊ុន មក​ស្ទូច​យកទៅ​ជួសជុល​ខ្លួនឯង​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×