Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មូលនិធិ​វី​អេ​ហ្វ បានធ្វើការ​ជាមួយ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​ក្នុងស្រុក ដើម្បី​ផ្តល់​ធនធាន សម្រាប់​ជួយសង្គ្រោះ​ដល់​ជីវិត​កម្មករ​កាត់ដេរ នៅ​អាស៊ី ដែល​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ ៖ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បណ្តាលឱ្យ​រោងចក្រ​កាត់ដេរ​ជាង ២០០ នៅ​កម្ពុជា ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន ដោយ​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ក​ម្មករ​ប្រមាណ​ជាង ១៥០,០០០​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា នៅ​ទូទាំង​ទ្វីបអាស៊ី ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប្រតិបត្តិ​ការផលិត​កម្មរាប់​រយ​កន្លែង​ត្រូវបាន​បញ្ឈប់​ជា​បណ្តោះអាសន្ន​។ ជា​លទ្ធផល កម្មករ​កាត់ដេរ ដែល​ងាយ​រងគ្រោះ​រាប់ពាន់នាក់ នៅតែ​បន្ត​ទទួលរង​គ្រោះ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​និង​អសន្តិសុខ​ស្បៀង ដែល​កើតមាន​ចំពោះ​គ្រួសារ​របស់​ពួកគេ​។ រាល់​ការលើកឡើង​របស់​សហ​គម​ន៍​សកល បាន​មើលឃើញ​អំពី​ផលប៉ះពាល់ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ រួមទាំង​អ្នក​ដែល​ផលិត​ផលិតផល​វី​អេ​ហ្វ (VF Products) ផងដែរ​។​

​ដើម្បី​ចូលរួមចំណែក​ជួយ​សម្រាល​បញ្ហា​នេះ មូលនិធិ​វី​អេ​ហ្វ (The VF Foundation) បានធ្វើការ​វិនិយោគ​ទឹកប្រាក់​ជាង ៣២០,០០០​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​កម្មករ​កាត់ដេរ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​ការផ្តល់​ហិរញ្ញប្បទាន​ទាំងពីរ​លើក កាលពីពេល​ថ្មីៗ​នេះ នៅ​ប្រទេស​កម្ពុជា​និង​ឥណ្ឌា​។

​បើតាម​ឲ្យ​ការដឹង​ពី​អង្គការ CARE International នៅ​កម្ពុជា បាន​បញ្ជាក់ថា ជំនួយ​សម្រាប់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា មាន​កម្មករ​រោងចក្រ​កាត់ដេរ​ប្រមាណ​ជិត ៦០០,០០០​នាក់ ដែលមាន​ស្ត្រី​ប្រមាណ ៨៥% នៅក្នុង​កម្លាំង​ពលកម្ម​នេះ​។ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បណ្តាលឱ្យ​រោងចក្រ​កាត់ដេរ​ជាង ២០០ នៅ​កម្ពុជា ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន ដោយ​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ក​ម្មករ​ប្រមាណ​ជាង ១៥០,០០០​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​។ យោងតាម​អង្គការ CARE Cambodia កម្មការិនី​មាន​កាតព្វកិច្ច​ដូចគ្នា និង​ជានិច្ចកាល​ជា​អ្នក​ឧបត្ថម្ភ​ផ្តាច់មុខ ដល់​គ្រួសារ​របស់​ពួកគេ ដោយបាន​ផ្តល់​ប្រាក់ខែរ​បស់​ខ្លួន ច្រើនជាង​៤០% ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ជា​លទ្ធផល ពួកគេ និង​គ្រួសារ​របស់​ពួកគេ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​វិបត្តិ​កូ​វីដ​-១៩ និង​តម្រូវឱ្យមាន​ជំនួយ​យេនឌ័រ​ជាក់លាក់ (gender-specific)​។

​ដើម្បី​កំណត់​ភាពចាំបាច់​នៃ​យេនឌ័រ​ជាក់លាក់ (gender-specific)​នៅក្រោយពេល​វិបត្តិ អង្គការ CARE Cambodia បាន​ប្រើប្រាស់​បណ្តុំ​វិភាគ​យេនឌ័រ​រហ័ស​របស់ខ្លួន ដែលជា​ដំណើរការ​វាយតម្លៃ ៥​ជំហាន ក្នុងការ​វាយតម្លៃ​អំពី​តម្រូវការ​របស់​ស្ត្រី បុរស ក្មេងប្រុស និង​ក្មេងស្រី ដើម្បី​កសាង​ផែនការ​ឆ្លើយតប​ផ្នែក​មនុស្សធម៌ ។ ទិន្នន័យ​ដែល​ប្រមូលបាន វា​បានកំណត់​នូវ​កត្តា ដែល​ត្រូវ​បញ្ចូល ក្នុង​បណ្តុំ​សុខុមាលភាព​សម្រាប់​បុគ្គលិក​ជា​ស្ត្រី​។

​មូលនិធិ​វី​អេ​ហ្វ (VF Foundation) ជឿជាក់ថា ការគាំទ្រ​ដល់​ស្ត្រី នឹងចូលរួម​ចំណែក​ដ​ល់​ការលើកកម្ពស់​សហគម​ន៍ ជាពិសេស​ក្នុងពេល​នៃ​វិបត្តិ​នេះ​។ ដូច្នេះហើយ បានជា​មូលនិធិ​វី​អេ​ហ្វ (The VF Foundation) បាន​បរិច្ចាគ​ថវិកា​ចំនួន ៥០,០០០ ដុល្លារ​អាមេរិក ដល់​អង្គការ CARE Cambodia ដើម្បី​គាំទ្រ​ដល់​កម្មការិនី​រោងចក្រ ដែលមាន​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ ក្នុងប្រទេស​កម្ពុជា ជា​តំបន់​ដែល​កម្មករ​រោងចក្រ រាប់ពាន់នាក់​អាច​ហៅ​បាន​ថា​ជា​ផ្ទះ ។

​ការបរិច្ចាគ​របស់​មូ​ល​និ​ធិ​វី​អេ​ហ្វ (The VF Foundation) បានផ្តល់​ជំនួយ​ជា​ឃី​ត​អនាម័យ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជាង ៩,០០០​កញ្ចប់ ដែល​រួមមាន​សាប៊ូ ម៉ាស់​មុខ សំឡី​អនាម័យ ថ្នាំដុសធ្មេញ ច្រាស​ដុសធ្មេញ និង​កូនកន្សែង​ជូត​ដៃ​។

​លោក Jan Noorlander នាយករង​ប្រចាំ​ប្រទេស​នៃ​អង្គការ CARE International ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា​៖ «​ប្រជាជន​ក្នុង​សហគមន៍​ទាំងនេះ កំពុងតែជួបប្រទះ​នូវ​បញ្ហាលំបាក​ជាច្រើន​ដែល​មិន​គួរឱ្យ​ជឿ​។ ឃី​ត​ទាំងនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​ធ្វើឱ្យ​ស្ត្រី​និង​កូនៗ​របស់​ពួកគេ រក្សាបាន​នូវ​សុខ​ភាពល្អ​ក្នុងអំឡុងពេល​នៃ​ការកើតមាន​វិបត្តិ​នេះ​។​»

​ដើម្បី​ជួយ​ឱ្យទទួល​បាន​នូវ​តម្រូវការ​ប្រកបដោយ​សក្តានុពល​នៅពេល​អនាគត អង្គការ CARE International ប្រចាំ​នៅ​កម្ពុជា កំពុង​ចងក្រង​នូវ​របាយការណ៍ ស្តីពី​ផលប៉ះពាល់​រយៈពេល​យូរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំពោះ​កម្មការិនី​កាត់ដេរ​។ មូលនិធិ​វី​អេ​ហ្វ (The VF Foundation) នឹង​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​សំខាន់ៗ​ទាំងនេះ ដើម្បី​ធ្វើការ​សម្រេច​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​នាពេល​អនាគត​។

​ចំណែក​អង្គការ GoodWeave International បាន​បញ្ជាក់ថា ជំនួយ​សម្រាប់​កុមារ​ឥណ្ឌា​នៅ​ទូទាំងប្រទេស​ឥណ្ឌា កម្មករ​រោងចក្រ​និង​កូនៗ​របស់​ពួកគេ បាន​ឆ្លងកាត់​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​បង្កដោយ​ជំងឺ​កូ​វីដ​-១៩​។ កម្មករ​រោងចក្រ​លើសពី ៨០% ត្រូវបាន​ធ្វើការ​ស្ទាបស្ទង់​មតិ​ដោយ​អង្គការ GoodWeave បាន​បញ្ជាក់ថា ពួកគេ​បាន​បាត់បង់​ការងារ​របស់​ខ្លួន ចាប់តាំងពី​កើតមាន​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ មកម្ល៉េះ​។ មនុស្ស​ជាច្រើន​បាន​តស៊ូ​ខិតខំ​ស្វែងរក​ចំណីអាហារ ដាក់​លើ​តុ​សម្រាប់​គ្រួសារ​របស់​ពួកគេ ចាប់តាំងពី​ពេលនោះ​មក​។

​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះ​ដោយ​ការ​រាតត្បាត​ជា​សកល​ទាំងនោះ មូលនិធិ​វី​អេ​ហ្វ​(The VF Foundation) បាន​បរិច្ចាគ​ថវិកា​ចំនួន ៥០,០០០​ដុល្លារ​អាមេរិក ដល់​អង្គការ Goodweave ដើម្បី​ជួយ​សម្រាល ដល់​ការលំបាក​របស់​កម្មក​រ នៅក្នុង​ប្រទេស​ឥណ្ឌា​។ ការបរិច្ចាគ​នេះ​បាន​ចូលរួមចំណែក​ដោយផ្ទាល់ ដល់​ការផ្តល់​កញ្ចប់​ម្ហូបអាហារ​ដល់​ប្រជាជន​ជាង ៤ ០០០​គ្រួសារ ដែលមាន​សមាជិក ៤​នាក់ សម្រាប់​រយៈពេល​ពេញ​មួយខែ​។ កញ្ចប់​ដែលមាន​វេច​ខ្ចប់​នូវ​អង្ករ ម្សៅ សណ្តែក ប្រេងឆា ស្ករ អំបិល​ក៏ដូចជា សាប៊ូ បាន​ផ្តល់នូវ​សារធាតុ​ចិញ្ចឹម​ចាំបាច់ សម្រាប់​ទ្រទ្រង់​ជីវិត​ក្នុង​ពេលវេលា​ដ៏​សំខាន់​នេះ​។ ជារួម​កញ្ចប់​អំណោយ​នេះ ត្រូវបាន​ផ្តល់​ដល់ក​ម្ម​ករ​រោងចក្រ និង​កូនៗ​របស់​ពួកគេ​សរុប​ប្រមាណ​ជាង ១៦,០០០​នាក់ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។

​កញ្ចប់​ដែល​ផ្តល់ជូន​មាន​ដាក់បញ្ចូល​នូវ​អាហារ ដែលមាន​សារធាតុចិញ្ចឹម ម៉ា​សមុខ និង​បរិក្ខារ​អនាម័យ ដើម្បី​ជួយ​ឱ្យ​កុមារ មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព​នៅ​សាលារៀន​។ របប​អាហារ​នៃ​គ្រាអាសន្ន ត្រូវបាន​ផ្តល់ជូន​ដល់​ប្រជាជន ដែល​រស់នៅក្នុង​និង​ជុំវិញ​ទីក្រុង​ហ្គួ​រ​ហ្គ៊​ន (Gurgaon)​ដែលជា​ទីក្រុង​មួយ ស្ថិតនៅ​ភាគ​នី​រតិ​នៃ​រដ្ឋធានី​ញ៉ូ​វ​ដេលី​( New Delhi) ស្ថិតក្នុង​រដ្ឋ​ហារី​យ៉ាណា ((Haryana) និង​តំបន់​ជុំវិញ​ទីក្រុង​ហ្គា​ហ្ស៊ី​យ៉ា​បាដ (Ghaziabad) និង​ទីក្រុង​ហ្វា​រី​ដា​បាដ ( Faridabad ) ដែលមាន​កម្មករ​រាប់ពាន់​អ្នករស់នៅ​។

​ការផ្តល់​នូវ​កញ្ចប់​ជំនួយ​សម្រាប់​ជុំ​ចុងក្រោយ​នេះ ធ្វើឡើង​ជាបឋម​ដោយ​បុព្វហេតុ នៃ​ការធ្វើ​យុទ្ធនាការ​ទីផ្សារ ដែល​អនុវត្ត​ដោយ​សាជីវកម្ម​វី​អេ​ហ្វ ក្នុងការ​បង្ហាញ​ស្បែកជើង​ម៉ាក​យីហោ Altra®​។ ក្នុង​ខែមេសា ឆ្នាំ​២០២០ ម៉ាក​យីហោ​នេះ បាន​បន្ត​បរិ​ច្ឆា​គ​បន្ថែម​ដល់​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្បែកជើង​សម្រាប់​មូលនិធិ GlobalGiving COVID Relief Fund​។ មូលនិធិ​វី​អេ​ហ្វ (The VF Foundation)​បាន​ផ្គូរ​ផ្គង​ការទិញ​ពីរ​ចំណាយ​មួយ ដែល​បានធ្វើឱ្យ​កើនឡើង​នូវ​ទំហំ​ទឹកប្រាក់​ជំនួយ រហូតដល់​ទៅ​បី​ដង ដោយ​ទទួលបាន​ថវិកា​បរិ​ច្ឆា​គ​សរុប​ចំនួន ១០០,០០០​ដុល្លារ​អាមេរិក​។ នេះ​សបញ្ជាក់​បន្ថែមថា សាជីវកម្ម​វី​អេ​ហ្វ គ្រួសារ​នៃ​ម៉ាក​យីហោ​នានា និង​មូលនិធិ​វី​អេ​ហ្វ​(The VF Foundation) រួមគ្នា​ពិតជា​ខ្លាំងក្លា​ប្រាកដ​មែន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×