Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​! អ្នកជំងឺ​ម្នាក់​បាញ់ប្រហារ​គ្រូពេទ្យ​ឯកជន ៧ គ្រាប់ ដេក​ស្តូកស្តឹង ព្រោះ​ខឹង​គិតលុយ​សេវា​ពិគ្រោះ​ជំងឺ​ច្រើនពេក មិន​ដូច​ពេទ្យ​រដ្ឋ (​វីដេអូ​)

spot_img

​បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​បាន​បាញ់សម្លាប់​គ្រូពេទ្យ​ឯកជន​ម្នាក់ នៅក្នុង​ខេត្ត Phetchaburi កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​។ ជនដៃដល់​ឈ្មោះ Denphum “ Phum” Sangthong អាយុ ២២ ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​នាំ​រូបគេ​សម្រេចចិត្ត​បាញ់សម្លាប់​គ្រូពេទ្យ​នោះ គឺ​ដោយសារ​រូបគេ​ខឹង​គ្រូពេទ្យ​នោះបាន​គិតថ្លៃ​ពិគ្រោះ​ជំងឺ​ច្រើន​ហួសហេតុ​ពេក​។​

Phum បាន​ប្រាប់​ពី​ដើមហេតុ​ដំបូង​ថា រូបគេ​បាន​ឈឺ ហើយ​ដោយសារតែ​មិនអាច​ទាក់ទង​ជាមួយ​បុគ្គលិក​នៅ​មន្ទីរពេទ្យ Phra Chom Klao ក្នុង​ខេត្ត Phetchaburi ដើម្បី​ធ្វើការ​ណាត់ជួប​បាន ដូច្នេះ រូបគេ​ក៏បាន​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ឈ្មោះ Chumphon Dechamphai អាយុ ៥៨ ឆ្នាំ នៅ​គ្លីនិក​ឯកជន​របស់គាត់​។​

Phum បាន​អះអាងថា គ្រូពេទ្យ​នោះបាន​គិតថ្លៃ​សេវា​ពិគ្រោះ​ជំងឺ ១៣០ បាត ឬ ៤ ដុល្លារ ខណៈ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំណាយ​ត្រឹមតែ ១ ដុល្លារ ប៉ុណ្ណោះ​។ ហេតុនេះ ដោយសារតែ​ទប់​កំហឹង​ពុំបាន រូបគេ​ក៏បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​គ្រូពេទ្យ​នោះ​ចំនួន ៧ គ្រាប់ តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Sumeth បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​សារភាពថា រូបគេ​បាន​ចំណាយលុយ ១​ពាន់​បាត (​ស្មើនឹង ៣៣ ដុល្លារ​) ទៅលើ​ថ្នាំញៀន មុនពេល​ណាត់ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​រងគ្រោះ​។ តាមរយៈ​នេះ​មានន័យថា Phum បាន​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿងញៀន នៅពេល​អំពើ​នៃ​ការបាញ់ប្រហារ​បានកើត​ឡើង​។​

​សូមបញ្ជាក់ថា ខណៈ​ប៉ូលីស​នាំខ្លួន Phum មកកាន់​អូ​ហ្វី​សជន​រងគ្រោះ ដើម្បី​ធ្វើ​ត្រាប់​សកម្មភាព​ឡើងវិញ ឃើញថា​មាន​មនុស្សម្នា​ប្រមាណ ៣០០ នាក់ មក​ចោមរោម​យ៉ាងច្រើន ហើយ​ក្នុងនោះ​អ្នកខ្លះ​ដែល​ពោរពេញ​ដោយ​កំហឹង ក៏បាន​ស្រែក​ឲ្យ​កាត់ទោស​ប្រហារជីវិត Phum ចោល​ទៅ​។ តែ​យ៉ាងណា មន្ត្រី​ប៉ូលីស ៤០ នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​កន្លែងកើតហេតុ ដើម្បី​ការពារ Phum ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×