Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ ឬ​អាល់កុល លើ​សរីរាង្គ​មនុស្ស នឹងមិន​អាចជួយ ការពារ​លោកអ្នក ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ បានទេ និង​អាចមាន​គ្រោះថ្នាក់​

spot_img

​ភ្នំពេញ​៖ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ការបាញ់​សារធាតុ ឫ​ទឹក​សម្លាប់​មេរោគ ឫ​អាល់កុល លើ​សរីរាង្គ​មនុស្ស មិន​អាចជួយ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ នោះឡើយ និង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​សុខភាព​មនុស្ស​បាន លើកលែងតែ​ការលាង​សំអាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹកស្អាត ឫ​អាល់កុល ឫ​ជែ​ល ដែលជា​វិធានការ​សម្រាប់​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​លើក​ការពន្យល់​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ថា ការបាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ ឬ​អាល់កុល លើ​សរីរាង្គ​មនុស្ស មិន​អាចជួយ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩​បានទេ ហើយ​អាច​នឹង​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​បាន​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា យោងតាម​ការពន្យល់​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក តាំងពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ បាន​បង្ហាញថា ការបាញ់​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ លើ​សរីរាង្គ​មនុស្ស មិនបាន​ជួយ​ដល់​ការការពារ​ខ្លួន​លោកអ្នក​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ នោះឡើយ និង​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​លោកអ្នក​។​

​លើសពីនេះ អង្គការ​សុខភាព​ពិភពលោក ក៏បាន​បញ្ជាក់ដែរថា មិនត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ឬ​អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ ទៅលើ​ខ្លួន​មនុស្ស នៅក្នុង​គ្រប់​កាលៈទេសៈ​។ សារធាតុ​ទាំងនេះ អាចធ្វើ​ឲ្យ​ពុល ប្រសិនបើ​ប៉ះ​មាត់​ហើយ​លេប​ចូលទៅ​អាចធ្វើ​ឲ្យ​រំខាន រមាស់ ឬ​រលាក​អាល់​ឡែក​ហ្ស៊ី​ស្បែក ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក របស់​មនុស្ស​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ថ្នាំ​សម្លាប់​មេរោគ​ឬ​សារធាតុ​សម្លាប់​មេរោគ ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន សម្រាប់​លាង​សម្អាត​ផ្ទៃ​ទីកន្លែង​ណាមួយ​តែប៉ុណ្ណោះ​។ ត្រូវ​ចងចាំ​រក្សា​សារធាតុ​ក្ល​រី​ន ឬ​សារធាតុ​សម្លាប់​មេរោគ​ផ្សេងទៀត​ឲ្យ​ឆ្ងាយ និង​ផុតពី​ដៃ​ក្មេង​ប្រយ័ត្ន​គ្រោះថ្នាក់​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា អាល់កុល ឬ​ជែ​ល អាច​ប្រើ​សម្រាប់​សម្អាត​ដៃ​របស់​មនុស្ស​ពី​ភាពកខ្វក់ ដែលមាន​ជាប់​មេរោគ​នៅលើ​ដៃ តែ​មិនត្រូវ​ប្រើ​សម្រាប់​បាញ់ លើ​ខ្លួនប្រាណ​ឡើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×