Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនពីរនាក់ ដែលបាត់ខ្លួន ដោយការលិចទូកជិះឆ្លងទន្លេ ទៅលេងឆេ្នរខ្សាច់ ក្នុងខេត្តក្រចេះ ត្រូវបានរកឃើញ

spot_img

ខេត្តក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា សាកសពយុវជនជាសិស្ស២នាក់ ដែលជួបហេតុការណ៍លិចទូក ពេលជិះឆ្លងទន្លេ ទៅលេងឆេ្នរខ្សាច់ ត្រូវបានរកឃើញ ក្រោយជួបហេតុការណ៍លិចទូក នៅកណ្តាលទន្លេ នៅពេលនាំគ្នា១០នាក់ ជិះកូនទូកឆ្លងទន្លេ ដើម្បីទៅលេងឆ្នេរខ្សាច់នៅកោះ។ សាកសពយុវជន ២នាក់ ដែលបានបាត់ខ្លួននៅក្នុងទន្លេ ដោយសារលិចទូកត្រូវបាននគរបាលស្រុកឆ្លូង និងសាច់ញាតិចុះរុករកឃើញជាបន្តបន្ទាប់នៅថ្ងៃទី ១៩ កុម្ភៈ ក្រោយពីបានបាត់ខ្លួនក្នុងទឹករយៈពេល៣ថ្ងៃ។

ហេតុការណ៍លិចទូកម៉ាស៊ីនតូចមួយ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅពេលដែលមានក្រុមយុវជនជាសិស្សរៀននៅសាលាវិទ្យាល័យសិលាវេទីគាត ឈន់ មួយក្រុមបាននាំគ្នាជិះកូនទូកម៉ាស៊ីនឆ្លងពីភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ក្នុងគោល​បំណងឆ្លងទៅកោះដើម្បីលេងឆ្នេរខ្សាច់និងក៏បានជួបហេតុការណ៍លិចនៅកណ្តាលទន្លេ ក្រោយបានជិះឆ្លងបានចម្ងាយជាង​១០០ម៉ែត្រ។ ជុំវិញហេតុការណ៍នេះ អធិការនគរបាលស្រុកឆ្លូងលោក វរសេនីយ៍ឯក ឆុង តូរ៉ាន់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សកសពយុវជនទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាល និងសាច់ញាតិ បានរុករកឃើញនេះ មាន ទី១-ឈ្មោះ រឿន សុធារិទ្ធ អាយុ១៧ឆ្នាំ និងទី២-ឈ្មោះវ៉ាន់ ពុទ្ធនិរន្ទ៍ អាយុ១៨ឆ្នាំ ពួកគេទាំងពីរនាក់មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ រួមជាមួយនឹងប្រជាពលរដ្ឋ បានប្រទះឃើញសាកសពអណ្តែតនៅចំណុចមុខ វត្តហាន់ជ័យក្រោម ដែលមានចំងាយប្រមាណជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ។

គួរបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី១៧ ខែកុម្ភៈ វេលាម៉ោង ១៥និង៣០នាទី មានសិស្សសាលាមួយក្រុម មានគ្នាចំនួន១០នាក់ ដែលត្រូវបានគេស្គាល់ថាជា សិស្សរៀននៅវិទ្យាល័យសិលាវេទី គាត ឈន់ បាននាំគ្នីគ្នាជិះទូកខ្នាតតូចមួយគ្រឿង ចេញពីភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បម្រុងឆ្ពោះទៅលេងខ្សាច់ ក្បាលកោះតាស៊ុយ ស្រាប់តែចេញដំណើបានចម្ងាយពីមាត់ច្រាំងទន្លេប្រហែលជា ១០០ម៉ែត្រ ទូកនោះក៏បានលិចចូលក្នុងទន្លេមេគង្គតែម្តង ដោយសារផ្ទុកលើសទម្ងន់ ទើបបណ្តាលឲ្យយុវជនចំនួន ២នាក់ខាងលើលង់ទឹកស្លាប់ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×