Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ម៉ាស៊ីនត្រជាក់​ក្លាយជា​អគ្គិភ័យ ឆាប់ឆេះ​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​អន្តរ​គម​ន៍​ទាន់ពេល​

spot_img

​ភ្នំពេញ​៖ ផ្ទះថ្ម​ក្រោម​ឈើ​លើ​មួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ ជាច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់ ។ ហេតុការណ៍ នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣៥​នាទី ថ្ងៃត្រង់​ទី​២២ ខែ ធ្នូ​ឆ្នាំ ២០២០ នៅ​ចំណុច ភូមិ ១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ក្បឿង ទំហំ​៦​ម៉ែត្រ​គុណ​៧ ម៉ែត្រ ដែលមាន​ម្ចាស់​ឈ្មោះ​កា​ទ័​រ ដា​វុ​ធ ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​។​
តាម​ព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ ភ្លើង​បាន​ឆេះ​ចេញពី​ជាន់​ទី​១ ផ្សែងហុយ​ខ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​។​
តាម​នគរបាល​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​អស់​១​គ្រឿង​ភ្លើង បាន​រលត់ទៅវិញ​។​
តាម​ព័ត៌មាន​ឲ្យ​ដឹងថា ការកើតមាន​អគ្គិភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីនត្រជាក់​ហើយ​ក្លាយជា​អគ្គិភ័យ ឆេះ​រាល់​ទៅ​ពូក​តែ​សំណាងល្អ ហើយ​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ទាន់​។​
​តាម​នគរបាល​ឲ្យ​ដឹងថា អគ្គិភ័យ​បណ្តាល​រង​ការខូចខាត​រួមមាន ពូក និង​សម្ភារ​មួយចំនួន ៕ រក្សា​សិទ្ធិ​ដោយ ៖​ពន្លឺ​

spot_img
×