Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បញ្ជូន​បុរស​២​នាក់ ជួញដូរ​គ្រឿងញៀន​និង​ថ្នាំ​ម៉ា​ទឹកកក​២​ថង់ ម៉ូតូ​មួយគ្រឿង​និង​សម្ភារ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់​ជួញដូរ​គ្រឿងញៀន​និង​ថ្នាំ​ម៉ា​ទឹកកក​០២​ថង់ ម៉ូតូ​មួយគ្រឿង​និង​សម្ភារ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ធឿន ប៊ុន​ថា​ត់​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គារ​៣​ឃុំ​គារ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង និង​ឈ្មោះ​រី ដេ​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០២​ថង់ ទូរស័ព្ទ​មួយគ្រឿង​និង​ម៉ូតូ​មួយគ្រឿង ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៥​ភូមិ​គារ​៣​ឃុំ​គារ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីនេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×