Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លឹង​ឃើញ​ត្រី​ចម្លែក តែ​ពេល​ចូល​កៀក​ទើប​ស្រែក​…​ពុទ្ធោ​អើយ​!

spot_img

​ក្នុង​ពិភពលោក​ដ៏​ល្វឹងល្វើយ​របស់​យើង​នេះ តែ​កើត​មាននូវ​រឿងរ៉ាវ​ចម្លែកៗ​ប្លែក​អស្ចារ្យ​។ ត្រី​១​ក្បាល ដែល​ដាច់​បាត់​ខ្លួន​នៅសល់តែ​ស្រកី ប៉ុន្តែ​នៅ​អាច​ហែល “​សេរី​” ក្រោម​បាតសមុទ្រ​។ នេះ​ពិតជា​ប្រភេទ​មួយ​នាំមក​នូវ​ចម្ងល់​ច្រើន​ប្រការ​អំពី​…​ជីវិត​។​

​ថ្មីៗ​នេះ​អ្នក​ទេសចរណ៍​ម្នាក់​បាន​មុជទឹក​នៅ​ឈូង​សមុទ្រ Maldives សាធារណៈរដ្ឋ Maldives ដែល​រួមមាន​កោះ​ផ្កា​សមុទ្រ ២៦ នា​មហាសាគរ​ឥណ្ឌា​។ ពេល​កំពុង​គយគន់​ផ្កាថ្ម គាត់​ប្រទះឃើញ​ត្រី​១​ក្បាល​ដែល​ផ្តាច់ខ្លួន​នៅសល់តែ​ក្បាល និង​ស្រកី តែ​នៅរស់ ហើយ​ថែមទាំង​អាច​ហែល​ទឹកបាន​ដូចជា​ត្រី​ដទៃៗ​ទៀត ។​

​គាត់​ក៏​ទាញយក​ម៉ាស៊ីន​ថត​ក្នុង​ទឹក​មក​ផ្តិត​យក​រូបភាព​ដូច Clip ខាងក្រោម​នេះ​

​ងាក​ទៅកាន់​អតីតកាល ករណី​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​ត្រូវបាន​ប្រទះឃើញ​នៅ​ប្រទេស​ថៃ ។ ត្រី​១​ក្បាល​ដែល​ត្រូវ​កប់​ដាច់​ពាក់កណ្តាល បាន​បន្ត​សាង​ឯក​ត​ទគ្គ​កម្ម មានតែ​រហូត​…៦​ខែ ឯណោះ​។​

​គ្មាន​វាចា​អ្វី​សម្រាប់​ថ្លែង ក្រៅពី​ស្រែក​ខ្លាំងៗ​ថា ពិភពលោក​នេះ​ពិតជា​អស្ចារ្យ​មែន​៕​

 

spot_img
×