Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​ជាង ២០០​គីឡូក្រាម ងាប់​អណ្តែត​ទឹក នៅក្នុង​ស្រុក​ចិត្រ​បុរី

spot_img

​ក្រចេះ​៖ សត្វ​ផ្សោត​ញី​មួយ​ក្បាល ទម្ងន់​ជាង​២០០ គីឡូក្រាម ត្រូវបាន​ក្រុម​ប្រជា​សហគមន៍​នេសាទ ប្រទេះ​ឃើញ​ងាប់​អណ្តែត​ទឹក នៅ​ចំណុច ព្រែក​ខ្សោ​រ ភូមិ​សំបុក ឃុំ​ស​បុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នេះ ។​

​បើតាម​ការ​ឲ្យ​ដឹង​ពេល​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ បាន​បញ្ជាក់ថា សត្វ​ផ្សោត​ញី ដែល​ងាប់​នោះ​មាន​ប្រវែង​ប្រមាណ​ជា​២៣០​សង់ទីម៉ែត្រ​មាន​ទម្ងន់​ប្រហែល ២០១ គីឡូក្រាម ហើយ​សត្វ​ផ្សោត នេះ​រស់នៅ​អន្លង់​កាំ​ពី ដែលមាន​លេខ​សម្គាល់​ID.95 ។​

​លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​បានទទួល​ព័ត៌មាន ពី​ក្រុម​កា​ងារ​ឆ្មាំ​ទន្លេ​នៅ​បុ​ស្តិ៍​កាំ​ពី ជ្រោយ​បន្ទាយ ប្រទះឃើញ​សត្វ​ផ្សោត​មួយ​ក្បាល ងាប់​នៅ​ចំណុច​ទីតាំង​ខាងលើ ។​

​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្គការ WWF ខេត្តក្រចេះ ឃើញថា សត្វ​ផ្សោត​ដ៏​ធំ​មួយ​ក្បាល​នេះ បាន​ងាប់​ប្រហែល​១​ថ្ងៃមុន ព្រោះថា​ស្ថានភាព​សត្វ​ផ្សោត​នៅ​ស្រស់​ល្អ​។​
​លោក ម៉ុក ពន្លក បាន​បន្តថា មូលហេតុ​នៃ​ការ​ងាប់​តាម​ការពិនិត្យ​ជាក់ស្តែង សត្វ​ផ្សោត​នេះ​ចាស់ ធ្មេញ​សឹក​រិច អស់ទាំង​ខាងលើ និង​ខាងក្រោយ​ម្យ៉ាងទៀត នៅលើ​ដងខ្លួន​និង​កន្ទុយ​ផ្សោត​នេះ ពុំមាន​ស្នាម​ជាំ ឬ​ដាច់​រលាត់​កន្ទុយ​នោះឡើយ​។ ក្រោយ​ពិនិត្យ និង​វាស់វែង រួច​ក្រុមការងារ​ជំនាញ​បានសំរេច​ធ្វើការ​វះកាត់ ដើម្បី​យក​សំណាក​រក្សាទុក​នៅ អង្គការ WWF ៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×