Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដុំ​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​វត្ត​អារាម បានក្លាយ​ទៅជា « អេកូ​ទេសចរណ៍​របស់​ខ្មែរក្រោម » ដ៏​ទាក់ទាញ

spot_img

​ផ្ទាំង​ចម្លាក់ និង​រូបគំនូរ​ពាក់ព័ន្ធ​នឹង​វប្បធម៌​សាសនា ប្របៃណី ទំនៀមទម្លាប់ និង​ជំនឿ​ផ្សេងៗ ត្រូវបាន​គេ​រចនា​វិចិត្រ​ពណ៌​ស្រស់​ឆើតឆាយ​នៅក្នុង​វត្ត​អារាម ឬ​មណ្ឌល​វប្បធម៌ មើលទៅ​មាន​ភាពរស់រវើក និង​បង្កប់​នូវ​ព្រេង​និទាន​ជាច្រើន​។​

​វត្ត​អារាម​ខ្មែរក្រោម​ជាង ៦០០​កន្លែង ផ្ទាំង​ចម្លាក់ ធំៗ​ទាំងឡាយ ដែល​រាយប៉ាយ​លើ​ទឹកដី​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ត្រូវបាន​អភិរក្ស និង​ភាគច្រើន​ទៀត បាន​សាងសង់ឡើង​ប្រកបដោយ​សមត្ថភាព​វិចិត្រកម្ម មាន​ផ្ទាំង​ចម្លាក់​ទេវរូប​លៀន​ចេញពី​ជញ្ជាំង​ភ្នំ ចម្រុះ​ពណ៌​ល្អឆើត ដូចជា រូប​អាទិទេព ទេវរូប ព្រះពុទ្ធ​ប្បដិមា ត្រូវបាន​ប្រ​ឌិ​ស្ឋា​ន​នៅក្នុង​ទី​រមណីយដ្ឋាន​ល្បីៗ ។

​ប្រជាជន​ខ្មែរក្រោម​ប្រមាណ​ជាង ១.៣​លាន​នាក់ ដែល​បាតុភូត​ប្រវត្តិសាស្ត្រ​បាន​ជំរុញ​ឱ្យ​ពួកគេ​រស់នៅ​ប្រមូលផ្តុំ​គ្នា​តាម​ខេត្ត​-​ក្រុង​នានា នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម គេ​បាន​សង្កេតឃើញថា អ្នក​ទាំងនោះ​បានរស់នៅ​ប្រកបដោយ​ក្ដី​សុខសាន្ដ ជាមួយនឹង​សិទ្ធិសេរីភាព នៃ​ការថែរក្សា​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង​កេរដំណែល​ផ្សេងៗ​ដែល​បាន​បន្សល់ទុក​តាំងពី​យូរលង់​មក ហើយ​បាន​អភិរក្ស​ចងក្រង​បណ្ដុំ​ទាំងនេះ ទៅជា​ផ្ទាំងទស្សនីយភាព សម្រាប់ « អេកូ​ទេសចរណ៍ » ។

​ផ្អែកលើ​ឧត្តមភាព​នៃ​ស្ថាបត្យកម្ម​វប្បធម៌​ខាងលើនេះ ខេត្ត​ត្រា​វិញ ក៏ដូចជា ខេត្ត​មួយចំនួនទៀត បាន​ក្លាយទៅជា​របកគំហើញ​ប្លែកៗ ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យ​ចូលមក​កម្សាន្ត និង​ស្វែងយល់​អំពី​ការរស់នៅ ជីវភាព សិទ្ធិសេរីភាព វប្បធម៌ ជំនឿ ប្រពៃណី​ទំនៀមទម្លាប់ ដូចដែល​បានបង្ហាញ​ពី​ខាងដើម ជាពិសេស គឺ​ដំណើរ​ទេសចរណ៍​នេះឯង​។

​គ្រាន់តែ​ខេត្ត​ត្រា​វិញ​មួយ ភ្ញៀវទេសចរ​តែងតែ​ជ្រើសរើស​ទៅ​ទស្សនា​នៅ​វត្ត​កំពង់​ជ្រៃ វត្ត​កំពង់​ពោធិព្រឹក្ស និង​វត្ត​ផ្នោ​ដូង ដើម្បី​គយគន់ រូបសំណាក​ព្រះពុទ្ធ​ប្បដិមា​ទ្រង់​ចូល​និព្វាន​ដោយមាន​ប្រវែង ៥៤​ម៉ែត្រ និង​គយគន់​សត្វ​ស្លាប​ច្រើន​ប្រភេទ រួមមាន កុក​.​ស កុកគ្រោង ក្រសារ ត្រ​យ៉ង រនាល​ពណ៌ ក្អែកទឹក ស្វា​កន្ទុយ​.​ស និង​សត្វ​ហ្វ្លា​មីង​ហ្គោ​។ រៀងរាល់​ព្រឹក​ព្រលឹម ហ្វូង​សត្វ​ស្លាប​ទាំងនោះ រាប់ម៉ឺន​ក្បាល បាន​ទទះ​ស្លាប​ហិចហើរ​ចេញពី​ម្ដុំ​វត្ត​អារាម​ខាងលើ ទៅរក​ចំណី​នៅឯ​ទី​ឆា្ង​យៗ រហូតដល់​វេលា​ព្រះអាទិត្យ​អស្តង្គត ទើប​សត្វ​ទាំងនោះ​ហិចហើរ​ជា​ហ្វូង​បង្កើតជា​អក្សរ V ត្រឡប់​មកកាន់​ទី​វត្ត​វិញ ដើម្បី​ចូល​សំបុក ទ្រនំ និទ្រា នាពេល​យប់​។

​វណ្ណ​កម្ម​មួយទៀត គឺ​សិល្បៈ​ចម្លាក់​លើ​ដើមឈើ គល់ឈើ រាប់រយ មាន​ច្រើន​ប្រភេទ គល់ឈើ​ធំ សោះកក្រោះ គគ្រាត​គគ្រើម ប្រសូត​ចេញពី​ហត្ថា​ដ៏​ប៉ិនប្រសប់​របស់​វិចិត្រករ សិប្បករ គួរ​ពេចពិល​រមិលមើល និង​រឹតតែ​ចង់ដឹង​រឿងរ៉ាវ​ផ្សេងៗ​ដែល​ពិភាល់ក្នុងចិត្ត ហើយ​ប្រសិនបើ​ភ្ញៀវទេសចរ បាន​ទៅ​ឃើញ​ទិដ្ឋភាព​មួយ រូបចម្លាក់​មួយ និង​ផ្ទាំងទស្សនីយភាព​មួយ គឺ​ភ្ញៀវទេសចរ​ទាំងនោះ រឹងរឹតតែ​ចង់ដឹង​អំពី​អាថ៌កំបាំង​រឿង​ក្នុង​រឿង​របស់​វា​ថែមទៀត​៕​ រក្សាសិទ្ធិដោយ៖CEN

spot_img
×