Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន បានអំពាវនាវឱ្យគណបក្សភឿថៃ រួបរួមគ្នា

spot_img

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចេញការអំពាវនាវឱ្យមានសាមគ្គីភាព នៅក្នុងកិច្ចប្រជុំ ជាមួយសមាជិកគណបក្សភឿថៃ នៅហុងកុងថ្មីៗនេះ។

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា

សមាជិកសំខាន់ម្នាក់របស់ភឿថៃ គឺលោកប្រាយុទ្ធ សារិយាផានីច ត្រូវបានគេដកស្រង់សម្តី ដែលនិយាយថា អតីតសមាជិកនៃគណបក្សនេះ បានហោះហើរទៅហុងកុងកាលពីចុងសប្ដាហ៍ ហើយបានវិលត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃទី 19 ខែកុម្ភៈ។

លោកថា ៖ «លោកថាក់ស៊ីនកំពុងស្នើឱ្យសមាជិកសភារួបរួមគ្នា ហើយមិនធ្វើឱ្យខូចសាមគ្គីភាពនោះទេ»។ លោកបានអំពាវនាវឱ្យសមាជិកសភាជួបជាមួយអ្នកបោះឆ្នោត នៅពេលការបោះឆ្នោតជិតមកដល់។

សមាជិកគណបក្សភឿថៃ ដទៃទៀត ក៏បាននិយាយថា ថាក់ស៊ីននិងប្អូនស្រីរបស់គាត់ ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បាននៅអាស៊ី តាំងពីដើមខែកុម្ភៈ មកក្នុងប្រទេសចិន ជប៉ុន និងសិង្ហបុរី។

លោក Somchai Sawangkarn សមាជិកនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិជាតិ បានបញ្ជាក់ថា លោកស្រីយីងឡាក់ បានមកដល់ហុងកុង ដើម្បីប្រមូលការគាំទ្រសម្រាប់សកម្មភាពរបស់លោកស្រី ហើយនឹង រៀបចំសន្និសីទសារព័ត៌មានមួយនៅចុងខែកុម្ភៈ ឬដើមខែមីនា។

ប្រសិនបើសន្និសីទសារពត៌មាននេះប្រព្រឹតទៅបានមែននោះ វានឹងក្លាយជាការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងរបស់លោកស្រីYingluck ចាប់តាំងពីខែសីហាឆ្នាំ 1977 បន្ទាប់ពី បានចាកចេញពីប្រទេសថៃ ដើម្បីជៀសវាងការជាប់ពន្ធនាគារ 5 ឆ្នាំ៕ សូយន

spot_img
×