Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឃើញ អ៊ី​វ៉ា ច្រៀង​សម័យ ដល់ពេល Live ដាក់​១​បទ​ភ្លេង​ការ​ប្រពៃណី​នេះ ឡើង​ព្រឺរោម​ខ្ញាក​ហ្មង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​ជាច្រើន​បាន​ស្គាល់​ច្បាស់​រួចហើយ ចំពោះ​កញ្ញា ឃី​ន ស្រីនាថ ហៅ អ៊ី​វ៉ា ដែល​តារាចម្រៀង​ស្រី​ដ៏​ល្បី​មួយ​ដួង​ប្រចាំ​ផលិតកម្ម សាន់​ដេ​។ ហើយ​ប្រិយមិត្ត​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា កញ្ញា អ៊ី​វ៉ា ពិត​ជាមាន​ទឹកដម​សម្លេង​មិនធម្មតា​នោះទេ ពោលគឺ​រាល់​បទ​ចម្រៀង​ជាច្រើន​របស់​បាន ឃើញថា​តែង​ទទួលបាន​ការគាំទ្រ និង​ឆក់យក​បេះដូង​អ្នក​ស្តាប់​មិនចេះ​តិច​នោះទេ​។​

​ពិតមែន​ហើយ ដោយសារ​តែមាន​ទឹកដម​សំឡេង​ធ្ងន់​ពី​ធម្មជាតិ ជាហេតុ​ធ្វើ​ឲ្យ​កញ្ញា អ៊ី​វ៉ា ពុំ​ត្រឹម​អាច​បកស្រាយ​តែ​ចម្រៀង​សម័យ​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​អាច​ច្រៀង​បទ​បែប​ភ្លេង​ការ​ប្រពៃណី​យ៉ាង​ពិ​រោះ​ផងដែរ​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ​ថ្មីៗ​នេះ កញ្ញា អ៊ី​វ៉ា បានធ្វើ​ឲ្យ​ហ្វេ​នៗ​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​តែម្តង ខណៈ​នាង Live បង្ហើរ​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​បទ​ល្បី​មួយ​បទ ដោយ​ភ្ជាប់​សារ​ថា​៖ «​សួស្តី​បងប្អូន ថ្ងៃនេះ​អត់​បាន Live ទេ តែ​សូម​ច្រៀង​ភ្លេង​ការ​មួយ​ឃ្លា (​កន្ទុំរុយ​) ជូន​បងប្អូន​ជាការ​ស្តាប់​កម្សាន្ត ខុសឆ្គង​កុំ​ប្រកាន់​ណា​បងប្អូន​»​។​

​ទន្ទឹម​នោះ​ផងដែរ ឃើញថា​ហ្វេ​នៗ​ភាគច្រើន​បាន​ចូល​ខ​មិន​ឲ្យ​សញ្ញា​បេះដូង​គ្រប់ៗ​គ្នា និង​សរសើរ​យ៉ាងខ្លីៗ​ថា​៖ «​ពិ​រោះ​ណាស់​អាយ​ដល​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×