Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរងនគរបាលភ្នំពេញៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ២៤ម៉ោងរង់ចាំទទួលពាក្យបណ្តឹងនិងជួយអន្តរាគមន៍ប្រជាពលរដ្ឋ

spot_img

ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ២៤ម៉ោង រង់ចាំទទួលពាក្យបណ្តឹង និងរង់ចាំជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋប្តឹងករណីបទល្មើសកើតឡើង។
ការណែនាំនេះ បានធ្វើឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២០ រយៈពេល០១ឆ្នាំ របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ក៏បាននាំយកប្រសាសន៍ និងទិសដៅការងារមួយចំនួនរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពង្រឹងអនុវត្តវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ គោរពច្បាប់និងបទបញ្ជាថ្នាកលើ រៀបចំដើម្បីតែងតាំងនគរបាលនារីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានមួយប៉ុស្តិ៍០១នាក់ គ្រប់គ្រងកម្លាំងឱ្យបានល្អ ក្រែងមានកម្លាំងខ្លះទៅប្រព្រឹត្តបទល្មើសខុសច្បាប់ ខិតខំប្រឹងប្រែងបំពេញភារកិច្ចនិងមានឥរិយាបថល្អជាមួយប្រជាពលរដ្ឋ,ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ២៤ម៉ោង រង់ចាំទទួលពាក្យបណ្តឹង និងរង់ចាំជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋប្តឹងករណីបទល្មើសកើតឡើង ត្រូវពង្រឹងសាមគ្គឺផ្ទៃក្នុងរឹងមាំ ថ្នាក់ក្រោមត្រូវគោរពអនុវត្តបទបញ្ជាថ្នាក់លើ និងហាមយករឿងផ្ទៃក្នុងអង្គភាពទៅបង្ហោះចូលក្នុងបណ្តាញព័ត៌មានសង្គមដោយអន់ចិត្តរឿងអ្វីណានោះ ក្នុងករណីមិនពេញចិត្តរឿងអ្វីមួយចំពោះការដឹកនាំប្រធានអង្គភាពត្រូវរាយការណ៍មកថ្នាក់លើដើម្បីដោះស្រាយ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×