Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួកអ្នកលក់១ក្រុមវះ​ពោះពស់​១​ក្បាល ដើម្បី​យក​«ទំនិញ​បាត់​បង់»​មក​វិញ បន្ទាប់​ម្ចាស់​វា​ដែល​រង​ទណ្ឌកម្ម​ឆ្លើយ​សារភាព​ថា…!

spot_img

​​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈពេល​ដឹងថា បុរស​ជា​ចោរ​ម្នាក់​ដែល​ត្រូវបាន​ចាត់ទុក​អស្ចារ្យ ដែលអាចមាន​សមត្ថភាព​ប្រើ​ពស់​១​ក្បាល ដើម្បី​លួច​របស់របរ​ទំនិញ​ពី​បណ្តា​ហាង​នានា ប៉ុន្តែ ទីបំផុត ត្រូវបាន​ចាប់ខ្លួន​ដោយ​បុរស​អ្នកលក់ដូរ​១​ក្រុម និង​ធ្វើ​ឲ្យ​​អាម៉ាស​នៅ​​ទី​​សាធារណៈ ។

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្សារ New Benin ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា នៅពេលដែល​បុរស​អ្នកលក់ដូរ​១​ក្រុម បានដឹងថា ទូរស័ព្ទ​ជាច្រើន​គ្រឿង និង​លុយកាក់​របស់​ពួកគេ បាន​បាត់ ។​

​បុរសទាំងនោះ​បន្ទាប់មក បាន​ប្រឈមមុខ​នឹង​បុរស​ម្នាក់ ដែល​ពួកគេ​ចោទប្រកាន់ថា​បាន​លួច​ទំនិញ​របស់​ពួកគេ ។​

​ខោជើងវែង និង​ខោ​លី​អូ​របស់​បុរស​នោះ ត្រូវបាន​ចាប់​សម្រាត​នៅ​កន្លែង​សាធារណៈ ខណៈ​បុរស​ទាំងនោះ​ធ្វើការ​ឆែកឆេរ​រក​រប​ស់របរ​ដែល​បាន​បាត់បង់​របស់​ពួកគេ ។​

​នៅពេល​ពួកគេ​មិន​រកឃើញ​អ្វី​សោះ​នោះ បុរស​ទាំងនោះ​ក៏បាន​វាយ​ដុំ​ទៅលើ​ជនសង្ស័យ រហូត​ទាល់តែ​រូបគេ​សារភាព​ចំពោះមុខ​ពួកគេ​ថា ពស់​របស់គាត់​បាន​លេប​ចូល​ទំនិញ​ទាំងនោះ ។​

​គ្រា​លឺ​យ៉ាង​ដូច្នេះ ពួកគេ​ក៏​ប្រញាប់ប្រញាល់​ចាប់ផ្តើម​កាត់​ភ្លះ​ពស់​នោះ នៅ​ទីសាធារណៈ ដើម្បី​ទាញយក​លុយ និង​ទូរស័ព្ទ ត្រឡប់មកវិញ ៕​ ចន្ទី

spot_img
×