Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ហាមចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ.១៩

spot_img

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ហាមចល័តពលករបរទេស ជាពិសេសពលករខ្មែរ ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ.១៩។

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមជូនព័ត៌មានដល់បងប្អូន ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ មេត្តាជ្រាបថា ដើម្បីគ្រប់គ្រង និងការពារមិន ឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និង សុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសេចក្តីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្តដូចខាងក្រោម៖ ហាមចល័តពលករបរទេស ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ.១៩។ មានវិធានការការពារ និងត្រួតពិនិត្យ ដូចតទៅ វាស់កំដៅពលករបរទេស បើមានកំដៅលើស ឬមានអាការៈខុសប្រក្រតីផ្សេងៗ ដូចជា ក្អក ពិបាកដកដង្ហើម គួរឱ្យពលករនោះសម្រាកពីការងារ និងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាល ដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាម។
រៀបចំអាល់កុលសម្រាប់លាងដៃ នៅតាមទីកន្លែងធ្វើការ ច្រកទ្វារចេញ-ចូល និងតាមបន្ទប់ទឹក។ តម្រូវឱ្យពលករបរទេសត្រូវពាក់ម៉ាស ពាក់ស្រោមដៃ និងរក្សាគម្លាតពី ១-២ម៉ែត្រ ក្នុងកំឡុងពេលបំពេញការងារ ព្រមទាំងថែរក្សា និងសម្អាតឧបករណ៍ដែលប្រើប្រាស់ជាប្រចាំ។ ផ្សព្វផ្សាយ និងពន្យល់ណែនាំពលករបរទេសឲ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដោយខ្លួនឯង។

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និង អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្លួន មានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បី បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។ ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×