Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេដ្ឋារចនាសម្ព័ន្ធព្រះពុទ្ធសាសនារីកចម្រើន អាចឆ្លុះបញ្ចាំងថា ពុទ្ធបរិស័ទមានជីវភាពប្រសើរឡើង

spot_img

បន្ទាយមានជ័យ ៖ ហេដ្ឋារចនាសម្ព័ន្ធខាងវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្ត ក៏ដូចក្នុងប្រទេសរីកចម្រើនអាចឆ្លុះបញ្ចាំងថា ប្រជាពុទ្ធបរិស័ទមានជីវភាពប្រសើរឡើង និងមានជំនឿមុតមាំនៅក្នុងកាល:ទេស:ប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍន៍និងសុខុដុមរមនីយកម្មខាងសាសនា។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបាននិយាយដូច្នេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីសម្ពោធ ឆ្លងទីចាត់ការសាលាអនុគណស្រុកស្វាយចេកនិងសមិទ្ធិផលផ្សេងៗទៀត ក្នុងវត្តវេឡុនោឡានស្វាយចេក នាឃុំ-ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

លោកយិន យឿន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តបន្ទាយមានជ័យនិយាយថា ៖ ដោយសារតែមានការយកចិត្តទុកដាក់ពីព្រះសង្ឃ អាជ្ញាធរខេត្ត មន្ទីរនិងការិយាល័យធម្មការខេត្ត ស្រុក គណ:កម្មការ អាចារ្យវត្តសប្បុរសជនក្រៅ និងក្នុងស្រុកប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទជិតឆ្ងាយបានរៃអង្គាស មូលមតិគ្នាកសាងទីចាត់ការសាលាអនុគណស្រុកស្វាយចេក១ខ្នងនេះ ដែលត្រូវសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ។ ក៏មានសមិទ្ធផលជាច្រើនទៀតក្នុងវត្តនេះដូចជា ព្រះវិហារ សាលាឆាន់ កុដិចាស់ មហាកុដិថ្មីជាដើម។

អំពីការស្តារឡើងវិញ និងការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនា លោកយិន យឿន បានអោយដឹងថា ៖ នៅស្រុកស្វាយចេក មានវត្តចំនួន២៥, មានព្រះសង្ឃចំនួន ២៤៣អង្គ ក្នុងនោះភិក្ខុ១២០អង្គ អាចារ្យចំនួន៦១នាក់ គណៈកម្មការវត្រ១៥៥នាក់ តាជី៧៧នាក់ យាយជី ១៩៤នាក់ និងក្មេងវត្ត៣៣នាក់។​ ក្នុងនោះមានចៅមហាស័្មគ្រចិត្តបានចូលរៀនវគ្គបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យខ្មែរ ក្នុងពិធីបុណ្យប្រពៃណីព្រពុទ្ធសាសនាផងដែរ។ ហើយគិតក្នុងខេត្ត មានវត្តេជាង២០០ មានព្រះសង្ឃជាង៥.០០០អង្គ និងមានសមិទ្ធផលគរុភ័ណ្ឌជាច្រើនសន្ធឹកសន្ធាប់ទៀត។

លោក សួន បវរ អភិបាលខរត្តបន្ទាយមានជ័យអះអាងបន្ថែមដោយរំលឹកអំពីប្រវត្តិការតស៊ូរបស់ថ្នាក់ដឹកនាំ វីរជន វីរ:យុទ្ធជន យុទ្ធនារី រហូតដល់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោក បាំ សួន អតីតប្រធានគណកម្មាធិការស្រុកស្វាយចេក ដែលជាឱពុករបស់លោក និងលោកផ្ទាល់ជាអតីតយុទ្ធជន ក្នុងសម័យសង្គ្រាមស៊ីវិល ទសវត្សរ៍ទី៨០និង៩០ កន្លងមក។

លោកថ្លែងផ្សាភ្ជាប់ប្រវត្តិនិរាសកម្សត់វេទនាលំបាកដូច្នេះ ដើម្បីរំលឹកដាស់សតិស្មារតីបងប្អូនមន្ត្រីរាជការ កងកម្លាំងនិងប្រជាពលរដ្ឋនាបច្ចុប្បន្នអោយចងចាំវីរភាព ពលីកម្មតស៊ូឆ្លងកាតលំបាកវេទនានាកន្លងមកនិងបន្តពង្រឹងទស្សន: ជំហរជឿជាក់និងចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាលក្នុងការការពារសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍និងសមិទ្ធផលទាំងដោយស្ថាប័នសង្គម ទាំងស្ថាប័នសាសនា ទាំងស្ថាប័នរដ្ឋ ស្ថាប័នដៃគូជំនួយអភិវឌ្ឍន៍ពីមិត្តបរទេស។

ក្នុងនោះ ផ្នែកអាណាចក្រនិងពុទ្ធចក្រដែលដើរទន្ទឹមគ្នាបានរីកចម្រើន ហើយដោយឡែកលើវិស័យព្រះពុទ្ធសាសនាវិញ នៅក្នុងស្រុក ខេត្តក៏ដូចក្នុងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំងនោះ ក៏ជាសក្ខីភាពបញ្ជាក់ថា មិនត្រឹមតែវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចដែលជាសសរស្តម្ភនៃអារិយធម៍ដែលរីចម្រើននោះទេ តែបងប្អូនប្រជាពលរដ្ឋទូទៅ ប្រជាពុទ្ធបរិស័ទយើងក៏មានជីវភាពប្រសើរឡើងជាលំដាប់។ ហេតុនេះ ទើបបងប្អូនចូលរួមរៃអង្គាសបច្ច័យតាមសទ្ធាកសាងព្រះវិហារនិងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តព្រះពុទ្ធសាសនា ។

ឱកាសនោះ លោកអភិបាលខេត្តបានប្រគេនបច្ច័យនិងអំណោយដល់មន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណកម្មការវត្ត ពុទ្ធបរិស័ទ ប្រជឆពលរដ្ឋ យុវជន មន្ត្រីកងកម្លាំងប្រដាប់អាវុធនិងដល់ទីចាត់ការសាលាអនុគណស្រុក ហើយបានកាត់ច្សែបូសម្ពោធឆ្លងនិងវារលើក្រាំងមាសជាអនុស្សាវរីយ៍។

តមកលោកអភិបាលខេត្តបានបន្តទៅពិនិត្យ ឆ្លើយតបការបិណ្ឌបាត្រនិងសំណូមពរព្រះសង្ឍនិងប្រជាពលរដ្ឋនៅភូមិស្រះចែងឃុំទ្រាសក្នុងស្រុកស្វាយចេកផងដែរ៕ ដោយ ៖ បន្ទាយ

spot_img
×