Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្ត គេចពីរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកដើមឈើ បណ្តាលឲ្យរថយន្តខ្ទេចផ្ទៃខាងមុខទាំងស្រុង

spot_img

ភ្នំពេញ÷បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន វ៉ាជែងគេចពីរថយន្តមួយគ្រឿងទៀត ក៏បួងចង្កូតជ្រុលទៅបុកដើមឈើ បណ្ដាលឱ្យរងការខូចខាតរថយន្តផ្ទៃខាងមុខ ស្ទើរទាំងស្រុង ចំណែកឯតៃកុងរថយន្ត រត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃអង្គារទី ២២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្រុស នៅកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកនីសាន់មួយគ្រឿងពណ៌ខ្មៅ ដែលពាក់ផ្លាកលេខភ្នំពេញ ភ្នំពេញ 2R 8657 ធ្វើដំណើក្នុងទិសពីកើតមកលិច ក្នុងល្បឿនលឿនវ៉ាជែងពីរថយន្តមួយគ្រឿងទៀត ដែលមិនចាំម៉ាកក៏បួងចង្កូតមិនផុតជ្រុល ទៅបុកដើមឈើពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាត ខ្ទេចផ្ទៃខាងមុខស្ទើរទាំងស្រុង ចំណែកឯតៃកុងរថយន្ត មិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅខាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តស្ទូចមកស្ទូចរថយន្តខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×