Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាព នៃការស្តារផលិតកម្ម ដំណាំស្រូវឡើងវិញរបស់ខេត្តពោធិ៍សាត់

spot_img

ពោធិ៍សាត់៖ ពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលទទួលរងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរលើដំណាំ ស្រូវដោយសារជំនន់ទឹកភ្លៀងនៅដើមខែតុលាកន្លងមក។ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមរដ្ឋមន្រ្តី អគ្គនាយកដ្ឋានកសិកម្ម និងអាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយបងប្អូនប្រជាកសិករម្ចាស់ស្រែ ទទួលបានពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បានយកទៅស្តារឡើងវិញនូវដំណាំស្រូវដែលទទួលរងការខូចខាត។

បើតាមរបាយការណ៍របស់ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា វឌ្ឍនភាពនៃការស្តារដំណាំស្រូវគិតមកទល់ថ្ងៃទី១៨ ខែធ្នូ ត្រូវបានបញ្ចប់ដោយសម្រេចទទួលបានលទ្ធផលដូចខាងក្រោម៖

១-ស្រុកបាកាន
– ចំនួនគ្រួសារទទួលបានពូជស្រូវ ៥ ២៤៤
– បរិមាណពូជស្រូវសរុប ៥១៣តោន និង ១០០គ.ក្រ
– ផ្ទៃដីស្តារបានសរុប ៣ ២៤០ហ.ត

២- ក្រុងពោធិ៍សាត់
– ចំនួនគ្រួសារទទួលបានពូជស្រូវ ៧២៤៣
– បរិមាណពូជស្រូវសរុប ៧៤២តោន និង ៣០០គ.ក្រ
– ផ្ទៃដីស្តារបាន ៤ ៨៦៣ហ.ត

៣-ស្រុកកណ្តៀង
– ចំនួនគ្រួសារទទួលបានពូជស្រូវសរុប ៦ ០៩៤
– បរិមាណពូជស្រូវសរុប ៦០៩តោន និង ៤០០គ.ក្រ
– ផ្ទៃដីស្តារបាន ៤ ៥៧០ហ.ត

សរុបរួមនៃស្រុកទាំង ២ និងក្រុង១ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺ៖
– ចំនួនគ្រួសារទទួលពូជស្រូវ ១៨ ៥៨១
– បរិមាណពូជស្រូវសរុប ១ ៨៤៦តោន និង ៨០០គ.ក្រ
– ផ្ទៃដីស្តារបាន ១៧ ៨០៤ហ.ត គឺស្មើ ១០០%។

ឯកឧត្តមវេង សាខុនបានលើកឡើងបន្តថា ការងារស្តារត្រូវបានបញ្ចប់ ប៉ុន្តែការងារមើលថែទាំទឹក ជី ស្មៅ សត្វល្អិត។ល។ មន្ទីរ ក៏ដូចជាម្ចាស់ស្រែបាននិងកំពុងតែបន្តចុះស្រែមើលថែទាំស្រូវ ជាប់ជានិច្ចដើម្បីចៀសវាងមានបញ្ហាដោយប្រការណាមួយដោះស្រាយមិនបានទាន់ពេលវេលា។ ទោះជាយ៉ាងណា បច្ចុប្បន្ន ផ្ទៃដីដែលបានស្តាររួច ហើយនោះ ស្រូវកំពុងដុះលូតលាស់បានល្អ ហើយសង្ឃឹមថាបងប្អូនប្រជាកសិករនឹងទទួលបាន ផលនៅពេលប្រមូលផល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×