Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំង​អស់ហើយ​! ម្ចាស់ផ្ទះ​បាន​ត្រឹម​ទ្រហោយំ រីឯ​អ្នកជិតខាង​ឆ្លេឆ្លា​ជាន់​តែ​ជើង​គ្នា ព្រោះ​គ្មាន​វិធី​ពន្លត់អគ្គីភ័យ​ដ៏​កំណាច ខណៈ​ទឹក​គីឡូ​ក៏​បើក​អត់​ចេញ​ទៀត (​វីដេអូ​)

spot_img

​ដូចដែល​យើងទាំងអស់គ្នា បានដឹងហើយថា នៅក្នុង​រដូវប្រាំង​នេះ គឺជា​រដូវ​មួយ​ដែល​អគ្គីភ័យ​ងាយ​នឹង​ឆាបឆេះ​បំផុត ហើយ​ករណីនេះ​ក៏បាន​កើត​ឡើងជា​បន្តបន្ទាប់ ទៅលើផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ មិន​ថា​នៅក្នុង​ទីក្រុង និង​តាម​ជនបទ​ស្រុកស្រែ​នោះទេ​។​

​ជាក់ស្តែង​ដូចជា​អគ្គីភ័យ បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ករណីនេះ​ជាដើម គឺ​យើង​ពិតជា​មានការ​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេល​ផ្ទះថ្ម​ឈើ​លើ​១​ខ្នង ត្រូវបាន​ទុក​បណ្តោយ​ឲ្យ​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​អ្នកជិតខាង​បាន​ត្រឹម​ឆ្លេឆ្លា ពោលគឺ​ពួកគាត់​គ្មាន​វិធី​អ្វី​ដើម្បី​ពន្លត់ភ្លើង​បាន ព្រោះថា​នៅពេល​ទៅ​បើកទឹក​គីឡូ ទឹក​បើក​អត់​ចេញ​ទៀត វា​ពិតជា​មហា​ស្រណោះ​ខ្លាំងណាស់​។​

​ហេតុការណ៍​អគ្គីភ័យ​ឆេះ​ផ្ទះ​ដ៏​សាហាវ​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើងទៅ​លើផ្ទះ​ប្រជាពលរដ្ឋ​មួយ ស្ថិតនៅ​ម្តុំ​ផ្សារ​បាក់​ដឹង (​កំពង់ស្ពឺ​) កាលពី​ថ្ងៃរសៀល​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោកពូ​ម្នាក់​ជា​អ្នកជិតខាង បាន​និយាយ​នៅក្នុង​វីដេអូ​ទាំង​អារម្មណ៍​តក់ស្លុត​បំផុត​ថា​៖ «​រក​ទឹក​ឯណា​បាន បើ​ទឹក​គីឡូ ទឹក​បើក​អត់​ចេញ​….​ម្នាក់ៗ​ប្រើ​សុទ្ធតែ​ទឹក​គីឡូ តែ​រក​ទឹក​បើក​អត់​បាន អា​ញ់​ឆ្ងល់​ដែរ​វី​! ឆ្លេឆ្លា​ជាន់​តែ​ជើង​គ្នា អត់​មាន​អាណា​ជួយ​អាណា គ្មាន​សល់​អី​ទេ ខ្ទេច​អស់ហើយ ទៅយក​ម៉េច​ទាន់ បើ​ក្តៅ​ម្ល៉ឹងៗ ឆេះ​អស់​បាត់​ហើយ គ្មាន​សល់​អី​ទៀត​ទេ បើ​ទុយោ​ពេល​ត្រូវ​ការបាក់​អស់​អា​លីង គ្មាន​ស្អី ហើយ​ទឹក​គីឡូ​បើក​លែងចេញ​ទៀត​…. បាន​ស្អី​លោក​អើយ​លោក​! ទោះបី​មាន​ឡានទឹក​ក៏​មិន​ងាយ​ដែរ រហូត​ផ្សា​របាក់​ដឹង​ឯណេះ​»​។​

​តែ​ទោះយ៉ាងណា យើង​ពិត​ជាមាន​ក្តី​អាណិតអាសូរ ទៅដល់​ម្ចាស់ផ្ទះ​ខ្លាំងណាស់ ដោយ​គាត់​បាន​ត្រឹម​ស្រែក​ទ្រហោយំ ស្តាយស្រណោះ​ផ្ទះ​ដែល​ខិតខំ​រកលុយ​ធ្វើ​ទម្រាំ​បាន​ប៉ុន​នេះ និង​ក៏ដូចជា​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​នៅក្នុង​ផ្ទះ ដែល​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​គ្មាន​សល់​។​

​តាមរយៈ​រូបភាព​នេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​នៅតាម​តំបន់​ជនបទ ដែលជា​កន្លែង​ស្ថិតនៅ​ឆ្ងាយ​ពី​កម្លាំង​អន្តរាគមន៍ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជាពិសេស​នៅក្នុង​រដូវប្រាំង​នេះ​ដែល​ងាយ​ទទួល​អគ្គីភ័យ​ឆាបឆេះ​បំផុត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង


spot_img
×