Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់​ទំហំ​ជិត​២០០​លាន​រៀល ​ត្រូវបាន​ជួញដូរ​លើ​ភាគហ៊ុន ​PPSP​ ក្នុង​ថ្ងៃ​អង្គា​រ

spot_img

​ទោះជា​មិនមាន​ការកើនឡើង​ឬ​ថយ​ចុះថ្លៃ​ភាគហ៊ុន​ដែល​បាន​ស្ថិតនៅ​ត្រឹម​១.៣៥០​រៀល​ក្តី ភាគហ៊ុន​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ឬ​ហៅ​កាត់​ថា PPSP ក្នុង​ថ្ងៃ​អង្គា​រ មាន​ទំហំ​ជួញដូរ​ខ្ពស់​គួរឱ្យកត់សម្គាល់ គឺ​១៩៤,៧៤​លាន​រៀល​។

​ភាគហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល ត្រឹម ១៤.១៨០​រៀល ផងដែរ​។ ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) កើនឡើង​ដល់ ៦.០០០​រៀល​។

ផ្ទុយ​មកវិញ ភាគហ៊ុន​បួន ដែល​រួមមាន ក្រុមហ៊ុន ហ្គ្រេ​ន​ធ្វី​ន (GTI) ភាគហ៊ុន​របស់​កំពង់​ផែ​ក្រុងភ្នំពេញ
(PPAP) ភាគហ៊ុន​របស់​អេស៊ីលីដា (ABC) និង ភាគហ៊ុន​របស់ PEPC បាន​ធ្លាក់​ចុះមក​ត្រឹម ៣.៣៥០​រៀល ១១.៧៤០​រៀល ១៧.០៤០​រៀល និង​២.៩០០​រៀល​រៀង​គ្នា ដែលមាន​ការថយចុះ​ចន្លោះ​ពី ៦០​រៀល ទៅ ២០០​រៀល​។

ការថយចុះ​នៃ​ថ្លៃ​ភាគហ៊ុន​ទាំង​បួន​នេះ​ជា​ហេតុដែល​បណ្តាលឱ្យ​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) មានការ​ថយចុះ​០,៤៩ ភាគរយ មក​ត្រឹម ៦៤៦,៨៣​ពិន្ទុ ។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​បាន​កើន​ដល់​៣៥៦,៦៩​លាន​រៀល ដែល​ភាគហ៊ុន PPSP និង​ABC មាន​ចំណែក​ដល់​ទៅ​៥៥​ភាគរយ និង​២៦​ភាគរយ រៀង​គ្នា​នៃ​ទំហំ​សរុប​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×