Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូល​ប​ត្រ​កម្ពុជា​និង​ថៃ​សហការគ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.)

spot_img

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) និង​គណៈកម្មការ​មូល​ប​ត្រ​ថៃ (Securities and Exchange Commission, Thailand-SEC-Thailand) នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ បាន​សហការគ្នា​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​មន្ត្រី​នៃ គ​.​ម​.​ក​. ស្តីពី “​ការ​អនុវត្ដ​នូវ​វិធីសាស្ដ្រ​ត្រួតពិនិត្យ​អនុលោមភាព​ផ្អែក​តាម​ហានិភ័យ​ចំពោះ​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ លោក ស៊ូ សុជាតិ អគ្គនាយក​នៃ គ​.​ម​.​ក​. និង​លោកស្រី Ruenvadee Suwanmongkol អគ្គលេខាធិការ​នៃ​គណៈកម្មការ​មូល​ប​ត្រ​ថៃ​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោតជាសំខាន់​ទៅលើ​ផ្នែក​ធំៗ​ចំនួន ៣ រួមមាន​៖ ទី​១). ការវិនិច្ឆ័យ​តាមដាន​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ ទី​២). បញ្ជី​ដើម្បី​ត្រួត​ពិ​និ​​ត្យ​មើល​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ និង ទី​៣). យន្តការ និង​ឧបករណ៍​ត្រួតពិនិត្យ​មើល​នូវ​អនុលោមភាព​នៃ​ការពិនិត្យ​ឡើងវិញ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​ដែល​បានធ្វើ​សវនកម្ម និង​ករណី​សិក្សា​ជាក់ស្ដែង​។​

​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៥៨ នាក់ ដែលមាន​សមាស​ភាពជា​ថ្នាក់ដឹកនាំ និង​មន្ដ្រី​នៃ​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ គ​.​ម​.​ក​.៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×