ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានប្រកាសពីសមាជិកថ្មីនៃគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃអង្គារទី ២២ ធ្នូ ដោយបញ្ចប់នូវព័ត៌មានផ្សេងដែលមានជាច្រើនខែទាក់ទងទៅនឹងការដោះដូរគណៈរដ្ឋមន្ត្រីនេះ។
ក្នុងចំណោមរដ្ឋមន្ត្រីថ្មីរួមមាន៖ ប្រធានក្រុមការងារស្តារសេដ្ឋកិច្ចលោក ប៉ូឌី ហ្គូណាឌី សេដឌីគិន (Budi Gunadi Sadikin) អភិបាលក្រុង សូរាប៉ាយ៉ា (Surabaya), លោកស្រី ទ្រី រីស្មាហារីនី (Tri Rismaharini) និងលោក សាន់ឌៀហ្គា សាលាស់ហូដឌីន អ៊ុនណូ (Sandiaga Salahuddin Uno) ដែលជាគូប្រជែងរបស់ប្រធានាធិបតី លោក ប្រាប៉ូវូ សាបៀនតូ (Prabowo Subianto) ក្នុងឆ្នាំ ២០១៩ ។
លោកសាដឌីគិន (Sadikin) នឹងជំនួសលោក ទ័ររ៉ាវ៉ាន់ អាហ្គូស ពូតាំប័រ (Terawan Agus Putember) ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់ពីមានការរិះគន់ជាសាធារណៈថា អ្នកកាន់តំណែងនេះមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃអង្គារនេះប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាពីករណីឆ្លងវីរុសកូវីដ១៩ ប្រមាណជាង ៦៧០.០០០ ករណី ដែលជាករណីមួយខ្ពស់បំផុតនៅអាស៊ី។ លោកស្រី រីស្មាហារីនី (Mdm Rismaharini ជំនួសលោក ជូលារី បាទូបារ៉ា (Juliari Batubara) ជារដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម។ លោក Batubara ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ដោយចោទប្រកាន់ថាបានទទួលប្រាក់ចំនួន ១,២ លានដុល្លារអាមេរិកពីអ្នកម៉ៅការពីរនាក់ដែលមានភារកិច្ចចែកចាយជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយកូវីដ១៩។ ដោយឡែក លោក Uno ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងទេសចរណ៍ច្នៃប្រឌិតថ្មីជំនួសលោក ហ្វីនុតតាម៉ា (Wishnutama Kusubandio) ។
លោកវីដូដូបានមានប្រសាសន៍ថា៖«ពិធីតែងតាំងនឹងត្រូវអនុវត្តតាមឆន្ទះរបស់ព្រះនឹងធ្វើឡើងនៅព្រឹកថ្ងៃស្អែក (ថ្ងៃពុធ) ។ លោក Muhammad Muhammadfi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបច្ចុប្បន្នប្រចាំនៅសហរដ្ឋអាមេរិកនឹងចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពីលោកអាហ្គូស (Agus Suparmanto) ។
ទន្ទឹមនឹងនេះដែរលោក យ៉ាហ្កាត ឆូលី (Yaqut Cholil Qoumas) នឹងក្លាយជារដ្ឋមន្ត្រីកិច្ចការសាសនាថ្មីជំនួសលោក Fachrul Razi ។ លោក Sakti Wahyu Trenggono អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ននឹងជំនួសលោក Edhy Prabowo ជារដ្ឋមន្ត្រីជលផល ដែលពីមុនត្រូវបានចាប់ខ្លួននៅចុងខែវិច្ឆិកាពីបទចោទប្រកាន់ថាបានទទួលប្រាក់យ៉ាងហោចណាស់ចំនួន ៣,៤ ពាន់លានរ៉ូពា (២៤០,០០០ ដុល្លារអាមេរិក) ក្នុងករណីពាក់ព័ន្ធនឹងការនាំចូលបង្កង។
ការរុះរើនេះបញ្ចប់ការសង្ស័យនានាជាច្រើនខែបន្ទាប់ពី លោក ចូកូ វីដូដូ ដែលជាមេដឹកនាំឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ជាទូទៅ បានប្រាប់រដ្ឋមន្ត្រីរបស់លោកកាលពីខែមិថុនាថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ប្តូរអ្វីៗពីព្រោះអ្នកខ្លះមិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ឡើយ។
បន្ទាប់មកលោក ចូកូ វីដូដូ បានអះអាងថាពួកគេភាគច្រើនកំពុងធ្វើការហាក់ដូចជារឿងធម្មតា។ គាត់បាននិយាយថានេះធ្វើឱ្យគាត់ខឹង។ លោកវីដូដូក៏បានរិះគន់រដ្ឋមន្ត្រីទាំងនោះផងដែរចំពោះការយល់ឃើញថា ការចំណាយរបស់រដ្ឋាភិបាលមានភាពយឺតយ៉ាវនៅចំពោះមុខវិបត្តិរាតត្បាតនិងសេដ្ឋកិច្ចសកល៕ CNA