Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​សមាគម​អ្នកវាយតម្លៃ ប្រកាស​បោះឆ្នោត​រើស​ថ្នាក់​ដឹក​អាណត្តិ​ថ្មី ដោយ​តម្រូវឱ្យមាន​ការជួបជុំ​មិន​លើសពី​២០​នាក់​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បានកំណត់​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម និង​ក្រុមប្រឹក្សាភិបាល​នា​អាណត្តិ​ទី​៧ សម្រាប់​ឆ្នាំ​២០២១-២០២២​។​
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​តាមរយៈ​កម្មវិធី Zoom ចាប់ពី​ម៉ោង​៩-១០ ព្រឹក ដើម្បី​ឃោសនា​បេក្ខភាព​ឈរឈ្មោះ​ថ្នាក់ដឹកនាំ​សមាគម​នីមួយៗ​ដល់​សមាជិក​ដែលមាន​សិទ្ធ​បោះឆ្នោត​ចំនួន​១០២ ក្រុមហ៊ុន​។​

​សមាជិក​របស់​សមាគម​អាចមក​បោះឆ្នោត​នៅ​ទីស្នាក់ការ​សមាគម ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច ដោយ​តម្រូវឱ្យមាន​ការជួបជុំ​មិន​លើសពី​២០​នាក់ ដើម្បី​រក្សា​គម្លាត ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​។

​សម្រាប់​អាណត្តិ​ឆ្នាំ​២០២១-២០២២ មាន​បេក្ខជន​ពីររូប​គឺ​លោក​ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mekong Brokerage Co., Ltd និង​លោក វ៉ន ចាន់ថន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Town City Real Estate Co., Ltd បាន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម CVEA ហើយ​បេក្ខជន​ម្នាក់​នឹងត្រូវ​បានជ្រើសរើស​ជា​ប្រធាន​ដឹកនាំ​ក្នុង​អាណត្តិ​ថ្មី​នេះ​។ ដូចគ្នានេះដែរ CVEA ក៏​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​ផងដែរ ដែលមាន​បេក្ខភាព​ឈរឈ្មោះ​ចំនួន​៦​រូប​រួមមាន អ្នកស្រី ហ្គ្រេ​ស រចនី​ហ្វុ​ង លោក​ខាត់ សុវណ្ណ លោក​លីម សុជាតិ លោក​គុយ វ៉ាត លោក​វ៉ា វីរៈ និង​លោក ឌិ​ត ចាន់ណា​។​
​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម និង​ប្រធាន​ក្រុមប្រឹក្សាភិបាល ចាប់ផ្តើម​បោះ និង​រាប់​សន្លឹកឆ្នោត​នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​បច្ចុប្បន្ន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​សមាជិក​ជាង​១០០​ក្រុមហ៊ុន​។ សមាគម​នេះ​ត្រូវបាន​បង្កើត​ដំបូង​នៅ​ខែ សីហា ឆ្នាំ ២០០៨ ដែលមាន​ឈ្មោះ​ដើម​ថា សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ កម្ពុជា​( NVAC )​។ បន្ទាប់មក​ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១១​។​

​សូមជម្រាបថា ក្នុង​អាណត្តិ​ទី​១ និង​ទី ២ សមាគម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក ស៊ឹង ប៉ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៉ុណ្ណា រៀល​ធី​គ្រុប ហើយ​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា ស៊ី​ភី​អិ​ល បាន​ជាប់​ជា​ប្រធាន​ក្នុង​អាណត្តិ​ទី​៣​ដោយឡែក​អាណត្តិ​ទី​៤ និង​ទី​៥ ត្រូវបាន​ដឹកនាំ​ដោយ​លោក​បណ្ឌិត គីម ហ៊ាង និង​អាណ​តិ្ត​ទី​៦ ដឹកនាំ​ដោយ​លោក ច្រឹ​ក សុខ​នី​ម ដែលជា​ប្រធាន​សមាគម​នាពេល​បច្ចុប្បន្ន​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×