Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ធ្ងន់​ហើយ​! ពេលនេះ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ រាលដាល​ដល់ ២៣ ខេត្ត ខណៈ​នាយករដ្ឋមន្ត្រី​ថ្លែងថា​ការបិទ​ប្រទេស​ប្រហែល​ជៀស​មិន​ផុត​

spot_img

​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែង​បញ្ជាក់ថា ការបិទ​ប្រទេស​គឺ​ជៀស​មិន​ផុត ប្រសិនបើ​ស្ថានការណ៍​ផ្ទុះ Covid-19 ជាថ្មី​នេះ បាន​រីក​រាលដាល​ដែល​មិនអាច​គ្រប់គ្រង​បាន​។

​លោក ប្រា​យុទ្ធ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា មន្ត្រី​សុខាភិបាល​សាធារណៈ កំពុង​ប្រឹងប្រែង​ធ្វើតេស្ត​ទៅលើ​ពលករ​ចំណាកស្រុក យ៉ាង​ទូលំទូលាយ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ហេតុនេះ លោក​ក៏​អំពាវនាវ​គ្រប់គ្នា​ទទួលស្គាល់​ការពិត និង​ក៏​ដូច​ទទួលខុសត្រូវ​ចំពោះ​កំហុស​មួយ​នេះ​។​

​ជាមួយគ្នានេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍ថា លោក​ចង់​ចំណាយពេល ៧ ថ្ងៃ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព Covid-19 ដើម្បី​សម្រេច​ថា​តើ​ការ​ព្រឹត្តិការណ៍​រាប់​ថយក្រោយ​ឆ្លង​ឆ្នាំ គួរតែ​ត្រូវបាន​ធ្វើឡើង ឬក៏​អត់ និង​ក៏​ដូច​ទិវា​កុមារ​ថ្ងៃទី​៩ មករា ផងដែរ​។​

​ទោះយ៉ាងណា លោក​វេជ្ជបណ្ឌិត Taweesilp បាន​និយាយថា វា​នៅតែ​មិនអាច​សម្រេច​ចិត្តបាន​ថា​តើ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី គួរតែ​ត្រូវបាន​ផ្អាក ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល Covid-19 ។ លោក​បន្ត​ក៏បាន​បញ្ជាក់​បន្ថែមថា ព័ត៌មាន​ដែល​ប្រមូលបាន​ក្នុង​រយៈពេល ២ ទៅ ៣ ថ្ងៃ​កន្លងមកនេះ អំពី​ការ​ផ្ទុះឡើង​នៅ​ខេត្ត​សាមុត​សាខុន គឺ​នៅតែ​មិនទាន់​អាច​ព្យាករណ៍​បាន​ពី​ស្ថានភាព សម្រាប់​រដូវ​វិស្សមកាល​នាពេល​ខាងមុខនេះ​។​

​ដោយឡែក មក​ជ្រាប​សារព័ត៌មាន​ដែល​កាសែត Kapook ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ​វិញ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ នៃ​របាយការណ៍​អំពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅពេលនេះ មន្ត្រី​សុខាភិបាល​សាធារណៈ​ថៃ បាន​រាយការណ៍​ថា មេរោគ​កូ​វីដ​១៩ ដែល​បាន​ផ្ទុះ​ចេញពី​ផ្សារ​បង្គា​នៅក្នុង​ខេត្ត​សាមុត​សា​ខន បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ២៣ ហើយ ក្នុងនោះ​រួមមាន​ខេត្ត​៖

១-​ខេត្ត Samut Sakhon មាន ១០៦៣ ករណី​

២-​ទីក្រុង Bangkok មាន ១០ ករណី​

៣-​ខេត្ត Samut Prakan មាន ៩ ករណី​

៤-​ខេត្ត Suphanburi មាន ៧ ករណី​

៥-​ខេត្ត Saraburi មាន ៤ ករណី​

៦-​ខេត្ត Prachuap Khiri Khan មាន ១ ករណី​

៧-​ខេត្ត Phuket មាន ១ ករណី​

៨-​ខេត្ត Kamphaeng Phet មាន ២ ករណី​

៩-​ខេត្ត Phetchabun មាន ២ ករណី​

១០-​ខេត្ត Samut Songkhram មាន ៦ ករណី​

១១-​ខេត្ត Ayutthaya មាន ២ ករណី​

១២-​ខេត្ត Nakhon Pathom មាន ៨ ករណី​

១៣-​ខេត្ត Nakhon Ratchasima មាន ១ ករណី​

១៤-​ខេត្ត Nonthaburi មាន ៤ ករណី​

១៥-​ខេត្ត Chachoengsao មាន ១ ករណី​

១៦-​ខេត្ត Phetchaburi មាន ១ ករណី​

១៧-​ខេត្ត Pathum Thani មាន ៣ ករណី​

១៨-​ខេត្ត Uttaradit មាន ១ ករណី​

១៩-​ខេត្ត Khon Kaen មាន ១ ករណី​

២០-​ខេត្ត Prachinburi មាន ២ ករណី​

២១- ខេត្ត Krabi មាន ១ ករណី​

២២- Chainat មាន ១ ករណី​

២៣- Nakhon Si Thammarat មាន ១ ករណី ៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×