Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​អូស្ដ្រាលី ៖ ទោះបី​ក្នុងស្ថានភាព​លំបាក​ក្នុង​វិ​ប​ត្ត​កូ​វីដ​-១៩ ការនាំចេញ​អង្ករ​ផ្កាម្លិះ​ខ្មែរ​ទៅ​អូស្ដ្រាលី បាន​កើនឡើង​ប្រមាណ ៦០%

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ដ្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​
​ជាការ​ចាប់ផ្ដើម ឯកឧត្តម​ទាំងពីរ​បាន​ពិភាក្សា​លើ​វិ​បិ​ត្ត​កូ​វីដ​-១៩ ដែលមាន​ផលប៉ះពាល់​កន្លង​មកដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​គ្រប់គ្នា និង​បាន​អបអរសាទ​លើ​ការចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​កម្ពុជា និង​អូស្ដ្រាលី​ជា​សមាជិក ក្នុង​ខែវិច្ឆិកា​កន្លងមក​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី បានស្នើ​ឱ្យ​ភាគី​អូស្ដ្រាលី​ផ្ដល់​មន្ដ្រី​ប​ច្ចេស​ទេស​ការពារ​អ្នកប្រើប្រាស់ (Consumer Protection) មក​ប្រចាំការ​នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធ និង​លើ​កម្ពស់​ប្រសិទ្ធភាព​ការងារ សំដៅ​បង្កើន​បរិមាណ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​អូស្ដ្រាលី និង​ស្នើ​សុំឱ្យ​ភាគី​អូស្ដ្រាលី​បន្ដ​គាំទ្រ​ផ្ដល់​អាហារូបករណ៍​ជូន​កម្ពុជា​។ ឯកឧត្តម​ក៏បាន​អ​ញ្ចើ​ញ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​អូស្ដ្រាលី​ទាំងឡាយ​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាប ឯកឧត្តម​រដ្ឋមន្ដ្រី ថា​អូស្ដ្រាលី​នឹង​បន្ដ​ផ្ដល់​អាហារូបករណ៍​ជូន​កម្ពុជា ហើយក៏​បាន​កោត​ស​សើរ​កម្ពុជា ទោះបី​ក្នុងស្ថានភាព​លំបាក់​ក្នុង​វិ​ប​ត្ត​កូ​វីដ​-១៩ ការនាំចេញ​អង្ករ​ផ្កាម្លិះ​ខ្មែរ​ទៅ​អូស្ដ្រាលី បាន​កើនឡើង​ប្រមាណ ៦០%​។ ឯកឧត្តម​ឯកអគ្គរាជទូត ក៏បាន​ជម្រាប​ឯកឧត្តម​រដ្ឋមន្ដ្រី​នូវ​គម្រោង CAVAC ដែល​ភាគី​អូស្ដ្រាលី​បាន​គាំទ្រ ដែល​ហ្វឹកហ្វឺន​កសិករ​ខ្មែរ​ប្រមាណ ២០០០​នាក់​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និ​ច​ដើម្បី​លក់​ផលិតផល​របស់ខ្លួន​តា​ម​ប្រព័ន្ធ​អន​ឡាញ​។​

ក្នុង​កិច្ច​ជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជម្រាប​ឯកឧត្តម​ឯកអគ្គរាជទូត នូវ​កម្មវិធី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​កម្ពុជា Go4eCam ដែល​ក្រសួងពាណិជ្ជកម្ម​បា​នប​ង្កើ​ត​ឡើង​ដើម្បី​ជម្រុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ផងដែរ​។ ជាមួយនេះដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជំរុញ​ឱ្យ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×